កាលពីរាត្រីយប់ថ្ងៃអាទិត្យកន្លងទៅនេះ មានការប្រកួត ៤ ប្រកួតក្នុងក្របខ័ណ្ឌ English Premier League ដែលគូគួរអោយជក់ចិត្តដិតអារម្មណ៍ប្រចាំសប្តាហ៍នោះគឺ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ប្រកួតបានត្រឹមស្មើ ២ទល់នឹង២ ជាមួយ ក្រុមបិសាចក្រហម Manchester United។

TOTtENHAM HOTSPUR ២ - ២ MANCHESTER UNITED

ក្រុមមាន់ខ្នាយមាស Spur បានបើកទ្វារកីឡាដ្ឋាន White Hart Lane របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ បិសាចក្រហម Man UTD ជាមួយនឹងការចូលរួមទស្សនាពីទស្សនិកជនប្រមាណ ៣៥ ៨៨៤ នាក់។

ការប្រកួតមិនបានប៉ុន្មាននាទីផង កីឡាកររបស់ក្រុមម្ចាស់ផ្ទះ Walker បានរកគ្រាប់បាល់នាំមុខ នៅនាទីទី ១៨ ប៉ុន្តែមិនបានយូរប៉ុន្មានផង Wayne Rooney របស់បិសាចក្រហម បានស៊ុតបញ្ចូលទីតាមស្មើ ធ្វើអោយក្រុមម្ចាស់ផ្ទះ ស្មើ ១ទល់នឹង១ ជាមួយក្រុមភ្ញៀវ ក្នុងតង់ទីមួយ។

ឈានចូលមកដល់តង់ទីពីរ ក្រុមម្ចាស់ផ្ទះមានឱកាសនាំមុខសារជាថ្មី ដោយកីឡាករ Sandro នៅនាទីទី ៥៤ ប៉ុន្តែ ៣ នាទីក្រោយមក កីឡាករ Wayne Rooney របស់បិសាចក្រហមដដែល បានរកគ្រាប់បាល់លើកទី២ ជួយអោយក្រុមបិសាចក្រហម Manchester United ស្មើ ២ទល់នឹង២ ជាមួយក្រុមម្ចាស់ផ្ទះ Spur ពេលបញ្ចប់ការប្រកួត។

វីដេអូ៖ Highlight

Hull City ៣ - ១ Liverpool

ងាកមកក្រុមខ្លារខិន Hull City បានបើកទ្វារកីឡាដ្ឋាន KC Stadium របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវហង្សក្រហម Liverpool ដោយលទ្ធផលបានបញ្ចប់ទៅដោយលទ្ធផល ទល់នឹង ។ ក្រុមម្ចាស់ផ្ទះ បាននាំមុខក្រុមភ្ញៀវ ១ទល់នឹង០ នៅនាទីទី ២០ ដោយថ្វីជើងរបស់កីឡាករ Livermore។ ប៉ុន្តែ ៧ នាទីក្រោយមក ក្រុមម្ចាស់ផ្ទះបានធ្វើអោយមានកំហុសនៅជិតតំបន់ ១១ ម៉ែត្រ ធ្វើអោយកីឡាករ Steven Gerrard របស់ Liverpool ស៊ុតបាល់ freekick យ៉ាងស្អាតជួយអោយក្រុមទាំងពីរ ស្មើ ១ទល់នឹង១ បញ្ចប់តង់ទី១។

ឈានចូលមកដល់តង់ទី ២ វិញ Hull CITY មានឱកាសនាំមុខសារជាថ្មី ដោយកីឡាករ Meyler នៅនាទីទី ៧២ ជួយអោយលទ្ធផលបណ្តោះអាសន្ន Hull 2 Liverpool 1។ Liverpool កាន់តែសម្រុក គឺកាន់តែគ្រោះថ្នាក់ខ្លួនឯង ពោលគឺនៅនាទីទី ៨៧ ក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់នាំមុខ ១គ្រាប់ទៀត ដោយសារតែការទែតបញ្ចូលទីខ្លួនឯង របស់កីឡាករ Skrtel ជួយអោយក្រុមម្ចាស់ផ្ទះយកឈ្នះ ក្រុមភ្ញៀវ ដោយលទ្ធផល ៣ទល់នឹង១។


គួរបញ្ជាក់ផងដែរថា ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ក៏បានយកឈ្នះក្រុមភ្ញៀវ Southampton ដោយលទ្ធផល ៣ទល់នឹង១ ខណៈក្រុមមេឃខៀវ Manchester CITY បានព្រលះស្លាបក្ងានស Swansea ដោយលទ្ធផល ៣ទល់នឹង០ ផងដែរ។

តារាងលទ្ធផលសប្តាហ៍ទី ១៣



តារាងចំណាត់ថ្នាក់


ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]