ខេត្តកណ្តាល ៖ ​បុរសម្នាក់​​ដើរ​ឆ្លង​​ថ្នល់​ត្រូវ​រថយន្ត​នីស្សាន់​​បុក​បែក​ក្បាល និងបាក់​ជើង​ខាង​ស្តាំ​កាលពី​វេលា​​ម៉ោង​​៣​និង៣០​នាទី​​រសៀ​លថ្ងៃ​ទី​៤ ឧសភា ​នៅ​ចំណុច​ភូមិ​​ព្រែកថ្មី ឃុំ​គគីរធំ ​ស្រុក​កោះធំ។

​ជន​រងគ្រោះ​មាន​ឈ្មោះ​​​ម៉ុន វណ្ណា ភេទ​​ប្រុស អាយុ​​២៦​ឆ្នាំ ​ជា​កម្ម​ករ​លី​សែង​អីវ៉ាន់​ ស្នាក់​នៅ​ ភូមិ​ព្រែក​​ទំលាប់ ស្រុក​​លើក​ដែក ខេត្ត​កណ្តាល។   ក្រោយ​ពេល​កើត​ហេតុ​​ខាង​រថយន្តបង្ក​បាន​​សុំ​សម្រួល​បញ្ចប់​​គ្នា​នៅ​នឹង​ កន្លែង​កើតហេតុ​​តែ​ម្តង ​ដោយ​សុំ​សង​ថ្លៃ​ព្យា​បាល​​ចំនួន​៣០០​ដុល្លារ។ ​ចំណែក​ជន​រងគ្រោះ​ត្រូវ​បានគេ​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរពេទ្យ​​ព្រះ​ សុកុមៈ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]