រាជធានីភ្នំពេញ ៖ ខុសពីអ្នកសិល្បៈផ្សេង ទៀតដែលតែងតែ ស្វាគមន៍អ្នកសារព័ត៌ក្នុង ការផ្តិតយករូបភាព និងយកព័ត៌មានពេល មានកម្មវិធីខួបកំណើត ឬកម្មវិធីអាពាហ៍ពិពាហ៍ជា ដើមដើម្បីផ្សព្វផ្សាយដល់មហាជនឱ្យ បានដឹងនោះអតីតតារាចម្រៀង នៅក្នុងផលិតកម្មM នាងស៊ឹម ថៃណា ឃើញក្រុមអ្នកសារព័ត៌មានកាន់ កាមេរ៉ាដើរចូលទៅយកព័ត៌មានក្នុង កម្មវិធីខួបកំណើតរបស់ នាងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងភោជនីយដ្ឋានមួយស្ថិត នៅខណ្ឌទួលគោក បែរជារារាំងទៅវិញ ។ តារាសម្បុរស្រអែមរូបនេះមិនស្វាគមន៍ក្រុម អ្នកសារព័ត៌មានជិត១០នាក់ មកពីស្ថាប័នផ្សេងគ្នា ដែលកាន់កាមេរ៉ាចូល ទៅយកព័ត៌មានក្នុងពិធីខួប កំណើតរបស់នាទេ ។

សកម្មភាពនេះបាននាំឲ្យគេសង្ស័យថា ពិធីខួបកំណើត ដែលមានលក្ខណៈធំដុំគួរសមរបស់ ស៊ឹម ថៃណា មានអ្វីជាអាថ៌កំបាំង ។
មានការចាប់អារម្មណ៍ថា នៅមុនពេលពិធីខួប កំណើតចាប់ផ្តើម ស៊ឹម ថៃណា បានឲ្យអ្នកទទួលភ្ញៀវ ប្រាប់មកក្រុមអ្នកសារព័ត៌មានថា  មិនឱ្យមករញ៉េរញ៉ៃក្នុងកម្មវិធីរបស់នាងឡើយ ព្រោះតែក្នុងពិធីដ៏មានអត្ថន័យ របស់នាងមានភ្ញៀវអ្នកធំៗមកច្រើន ។ ដោយសារការហាមឃាត់ ចេញពីមាត់របស់សឹុម ថៃណា ក្រុមអ្នកសារព័ត៌ទាំងអស់មិនបានចូល ទៅក្នុងបរិវេណកន្លែង ប្រារព្ធពិធីនោះឡើយដោយ គ្រាន់តែឈរចាំនៅខាងមុខ ដើម្បីត្រៀមចាំថតភ្ញៀវ ដែលអញ្ជើញចូលរួមក្នុងកម្មវិធីរបស់នាង ប៉ុន្តែក្នុងពេលអ្នកសារព័ត៌មាន លើកកាមេរ៉ាថតស្រាប់តែនាង បានស្ទុះទៅលើកដៃ ជាសញ្ញាបញ្ជាក់ថា មិនឲ្យអ្នក សារព័ត៌មានថតរូបឡើយ ។

សកម្មភាពនេះបានក្លាយ ជាចម្ងល់ដល់អ្នកសារព័ត៌មាន ដែលបានទៅចូល រួមនៅក្នុងពិធីនោះ ហើយបាននាំគ្នាលើកជា សំណួរស្រដៀងគ្នាថា តើពិធីខួបកំណើតរបស់ស៊ឹម ថៃណា មានអ្វីជាអាថ៌កំបាំង បានជាហាមឃាត់អ្នកសារព័ត៌មាន មិនឲ្យផ្តិតយករូបភាពបែបនេះ? ពេលជជីកសួរដល់រឿងនេះស៊ឹម ថៃណាបញ្ជាក់ ពីមូលហេតុថា នាងមិនចង់ឲ្យអ្នកសារព័ត៌មានរញ៉េរញ៉ៃ ក្នុងកម្មវិធីរបស់នាងឡើយ ព្រោះមាន អ្នកធំៗច្រើនណាស់ចូលរួម ហើយពួកគាត់ទាំងនោះមិនចង់ចេញមុខទេ ។

ស៊ឹម ថៃណា បញ្ជាក់ថា នាងបានដកខ្លួន ចេញពីពិភពសិល្បៈហើយ ហេតុនេះនាងមិនចង់ឲ្យមាន ព័ត៌មានចុះផ្សាយពីនាងទៀតទេ ។
សកម្មភាពរបស់តារាចម្រៀង ស៊ឹម ថៃណា នាពេលនោះចាត់ទុកគឺជា លើកទីមួយហើយសម្រាប់អ្នក សិល្បៈដែលបានសម្តែងចរិតចង្អៀត ចង្អល់ចំពោះអ្នកសារព័ត៌មានត្រឹម តែផ្តិតយករូបភាព និងព័ត៌មាននៅក្នុងថ្ងៃខួបកំណើតរបស់ នាងមកផ្សាយជូនមហាជនបានដឹង ។ ការមិនស្វាគមន៍អ្នកសារព័ត៌មាន របស់តារារូបនេះនាងហាក់ភ្លេចហើយថា មុននឹងនាងមានឈ្មោះបោះសំឡេងក្នុង ចំណោមមហាជនមកដល់សព្វថ្ងៃនេះ មួយផ្នែកក៏ដោយ សារសារព័ត៌មាន មានកាសែត ទស្សនាវដ្ដី និងទូរទស្សន៍ជួយផ្សព្វផ្សាយផងដែរ ។

កន្លងមកស៊ឹម ថៃណា រងការរិះគន់យ៉ាងចាស់ដៃពី មហាជនបន្ទាប់ពីបែកធ្លាយរូបភាព ដែលនាងរាំបែបស្រើបស្រាល ជាមួយប្រុសក្មេងម្នាក់កាលពីអំឡុងឆ្នាំ២០០៩ នៅក្នុងកម្មវិធីខួបកំណើតមួយ ។ បន្ទាប់ពីទទួលរងការរិះគន់មកសឹុម ថៃណា ប្រញាប់ប្រញាល់ចេញមុខ សុំទោសសាធារណជន និងបកស្រាយបញ្ជាក់ពីប្រុសក្មេងនោះ ថាជាប្អូនជីដូនមួយ គួបផ្សំនាងស្រវឹងផងទើបធ្វើបែបនោះ ។
ក្រោយពីនោះមកទៀតស៊ឹម ថៃណា បាត់មុខស្ងាត់ឈឹងនៅក្នុង ពិភពសិល្បៈរហូតមកទល់នឹងពេលបច្ចុប្បន្ន ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]