រាជធានីភ្នំពេញ ៖ យុវជន​ឈាមរាវ​​សិស្ស​​​វិទ្យាល័យ​សន្ធរ​ម៉ុ​ក​ចេញពី​សាលា​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​តាម​ផ្លូវ បណ្ដាល​ឱ្យ​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​វេរច​ង្កូ​តទៅ​ប៉ះ​ជាមួយ​រថយន្ដ​កាម​រី​គូទ​ហើម​ក្រពឹត​ទ្វារ​និង​បែក​កញ្ចក់ កាលពី​វេលា​ម៉ោង​​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ មក​រា នៅ​ក្រោយ​របង​វិទ្យាល័យ​សន្ធរ​ម៉ុ​ក តាម​បណ្ដោយ​ផ្លូវ​លេខ​១៣៨ មុខ​ផ្ទះ​លេខ​១៥២​D3 ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

តាមសាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេឃើញ​យុវជន​ជា​សិស្ស​វិទ្យាល័យ​សន្ធរ​ម៉ុ​កមួយ​ក្រុម​បាន​ជិះ​ម៉ូតូ​ដេញ​វាយតប់​ធាក់​គ្នា​ពេញ​ផ្លូវ​យ៉ាង​អនាធិបតេយ្យ​តាម​ផ្លូវ​លេខ​១៣៨ ខណៈ​​នោះ​ស្រាប់តែ​មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​ឃ្លី​ក ពណ៌​ឈាម​ជ្រូក បាន​បើក​រត់​គេច​​ក្នុង​ល្បឿន​លឿនបោះពួយ​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​អី​វ៉ា​ន់​បើក​បញ្ច្រាសទិស​​គ្នា​ពេញទំហឹង បណ្ដាល​ឱ្យ​រ៉ឺ​ម៉ក​ម៉ូតូ​​វេរច​ង្កូ​តទៅ​ប៉ះ​ជាមួយ​រថយន្ដ​​កាម​រី​គូទហើម​ពណ៌​​សំបកឪឡឹក ខ្ទាត​ទៅ​ជាប់​របង​វិទ្យាល័យ​សន្ធរ​ម៉ុ​ក​បែក​កញ្ចក់​ចំហៀង​ និង​ក្រពឹត​ទ្វារ​ខាងឆ្វេង​។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បុក​គេ​ហើយ​ម៉ូតូ​ឃ្លី​ក​ដួល​ទៅ​លើ​​ចិញ្ចើម​ផ្លូវ​ខាងឆ្វេង​មុខ​ផ្ទះ​លេខ​១៥២D3 បណ្តាល​​ឱ្យ​​អ្នក​បើក​ម៉ូតូ​របួស​ជើង​ឆ្វេង និង​មិត្ដភក្ដិ​អង្គុយ​ពីក្រោយ​របួស​ដៃ​ឆ្វេង ចំណែក​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​របួស​បែក​មាត់​ រីឯ​​រថយន្ដ​កាម​រី​គូទ​ហើម​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​ខាង​ស្ដាំរងការ​ខូ​ច​ខាត​បន្តិច​បន្តួច​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​មាន​តំណាង​ចេញ​មុខ​មក​​ដោះ​ស្រាយ​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង ដោយ​ចេញ​សង​ទៅ​ឱ្យ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ចំនួន​២៥​ដុល្លារ​អា​មេ​រិ​ក និង​ចេញថ្លៃ​ជួល​ជុល​​រថយន្ដ​កាម​រី​គូទ​ហើម​ជា​ការ​បញ្ចប់​រឿង៕

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]