ភ្នំពេញៈថ្មីៗនេះ នៅតាមសាលារៀន សាកលវិទ្យាល័យ បណ្ដាក្រុមហ៊ុន ភោជនីយដ្ឋាន ផ្សារទំនើប និង បណ្ដាញសង្គម facebook  គេសង្កេតឃើញថា មានការនិយាយតគ្នា ពីមាត់មួយទៅមាត់មួយមិនចេះដាច់ស្ដីអំពី ការចេញលក់ ជាផ្លូវការ នូវផលិតផលថ្មី របស់ក្រុមហ៊ុន Apple ក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា។

 ពាក្យចចាមអារាម ទាំងនេះ កើតឡើងដោយសារ ពួកគេ បានឃើញ នៅតាមបណ្ដា ហាងជាច្រើន របស់ក្រុមហ៊ុន iOne មានដាក់តាំងលក់នូវ ឧបករណ៍ និងផលិតផលថ្មីៗជាច្រើន របស់ក្រុមហ៊ុន Apple រួមមានដូចជា Smart Cover, Leather Case,  Silicon Case, Speaker និង Headset ជាដើម ។ ម្យ៉ាងវិញទៀត នៅលើគេហទំព័រ និងនៅលើបណ្ដាញ Facebook របស់ក្រុមហ៊ុននេះ ក៏មានសរសេ នូវសារជាច្រើន ដែលទាក់ទងជាមួយនឹង ផលិតផលថ្មីនេះ ផងដែរ។

ផលិតផលថ្មី របស់ ក្រុមហ៊ុន Apple មួយនេះ ជាផលិតផលមួយ ដែលអ្នកប្រើប្រាស់ជាច្រើន នៅទូទាំងពិភពលោក ចាត់ទុកថា ជាផលិតផល ដែលមានលក្ខណៈទំនើបជាងគេ ហើយ កំពុងតែ ទន្ទឹងរង់ចាំ ឱ្យលោកអ្នកប្រើប្រាស់គ្រប់ៗគ្នា ។ ផលិតផលនេះ  បំពាក់នូវ ប្រព័ន្ធ iOS5 ដោយបាន ធ្វើការ រួមបញ្ចូល នូវមុខងារ iCloudFacetime និង iMessage និងរចនាឡើង ជាមួយ អេក្រង់ Ratina Display និងមានបន្ទៈ ឈីប A5X ជាមួយនិង អង្គក្រាហ្វិកមានកំលាំងខ្លាំង ជាងមុនរហូតដល់ ទៅពីរដង ជាពិសេសនោះ គឺវាមានកាមេរ៉ា សម្រាប់ ថតរូបទំហំ៥មេហ្គាភិចសែល និងមានសមត្ថភាព អាចថតវីដេអូ បានក្នុងកំរិត Full HD ។

តើលោកអ្នក ចង់ដឹងថានោះ ជាផលិតផលអ្វីនោះទេ? សូមតាមដាន ព័ត៌មាននេះទាំងអស់គ្នា តាមរយៈ Website ឬ Facebook ពីក្រុមហ៊ុន ដែលមានសិទ្ធិនាំចូលនូវ ផលិត Apple មកកាន់ទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ក្រុមហ៊ុន iOne ដោយសារតែ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនធំដែលបានទទួល សិទ្ធិស្របច្បាប់ ពីក្រុមហ៊ុន Apple ។

សូមបញ្ជាក់ ផងដែរថារហូត មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន iOne បានពង្រីកនូវសាខារបស់ខ្លូន បានចំនួន ប្រាំពីរហើយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលសាខាទី១ iOneMonivong មានអាស័យដ្ឋាន ស្ថិតនៅអគារលេខ ៤៦៣មហាវិថី ព្រះមុនីវង្ស ខាងត្បូងអតីតក្រសួងទេសចរណ៍, ទីតាំងទីពីរ iOneSiem Reap មានអាស័យដ្ឋាន ស្ថិតនៅអគារលេខ AII 1776 ផ្លូវស៊ីវត្ថា មណ្ឌល២ សង្កាត់សា្វយដង្គុំ ខេត្ដសៀមរាប, ទីតាំងទីបី iOneCanadia មាន អាស័យដ្ឋានស្ថិតនៅជាន់ផ្ទាល់ដី អគារពាណិជ្ជកម្មកាណាឌីយ៉ា មហាវិថីព្រះមុនីវង្ស កែងផ្លូវក្រមួនសរ ទីតាំងទីបួន iOne Service Center  មានទីតាំងស្ថិត អគារលេខ៣៩៤-៣៩៦តាមបណ្ដាយមហាវិថីព្រះមុនីវង្សនិងទីតាំងទីប្រាំ iOnePreah Sihanouk មានទីតាំងស្ថិតនៅ ផ្ទះលេខ១៥៨អា គារ (Lucky Burger) ជាន់ទីពីរ តាមបណ្ដោយមហាវិថី ព្រះសីហនុ ទូរស័ព្ទលេខ ០២៣ ៩៩ ៣១ ៦៣សាខាទីប្រាំមួយ iOneSovanna មានទីតាំងស្ថិត នៅជាន់ផ្ទាល់ដី ផ្សារទំនើបសុវណ្ណា និងសាខាទីប្រាំពីរ iOneRatana មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដី ផ្សារទំនើបរតនា តាមបណ្ដោយមហាវិថីសហព័ន្ធរូស្ស

 ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]