ជាធម្មតា ជឿជាក់ថាប្រិយមិត្តនារីៗ ភាគច្រើនគឺនិយមចូលចិត្ត ទៅធ្វើសក់នៅ តាមបណ្តាហាងផ្សេងៗ ។ ប៉ុន្តែ សំរាប់ថ្ងៃនេះ គឺនឹងបង្ហាញជូន ប្រិយមិត្តនារីទាំងអស់ នូវវីឌីអូ ដែលបង្ហាញពីវិធី ធ្វើសក់ដោយមិនចាំបាច់ ប្រើម៉ាស៊ីន ដែលអាចធ្វើអោយ សក់ដ៏ស្រស់ស្អាតរបស់ ប្រិយមិត្តកាន់តែមានភាពទាក់ទាញ មួយកំរិតទៀត ដូច្នេះ សូមប្រិយមិត្តមកទស្សនា វីឌីអូខាងក្រោមទាំងអស់គ្នា។

វិធីនេះ គ្រាន់តែប្រើរយះពេលយូរបន្តិច ក្នុងការរង់ចាំ ប៉ុន្តែ វាមិនបានធ្វើអោយសក់របស់ប្រិយមិត្ត ទទួលរងការខូច បែកចុងដូចជាការប្រើម៉ាស៊ីននោះទេ។ ជាដំបូង គឺប្រើក្រណាត់អាវយឺត មកកាត់ទទឹងមួយខ្នាំងដៃ ស្មើៗគ្នា និង បណ្តោយមួយចង្អាមស្មើៗដូចគ្នា។ បន្ទាប់មកយើងប្រើប៊ិចណាដែលមាន ក្បាលសំរាប់ថ្ពក់បាន ហើយយកក្រណាត់ដែលកាត់ហើយនោះ ដាក់ក្នុងកន្លែងថ្ពក់នោះ ដូចដែលបានឃើញនៅក្នុងវីឌីអូ ហើយយើងមួលវាពេញក្បាល នឹងបាញ់ស្ព្រៃ បាញ់សក់ម្តងមួយៗ រាល់ពេលដែលយើងមួល។ ទុកសក់នោះ រហូតដល់ស្ងួត បន្ទាប់មកយើងស្រាយវាចេញ នោះជាការស្រេច។



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ Alice

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]