ភ្នំពេញ ៖ ក្រោយពីគេហទំព័រ LookingTODAY កាលពីថ្ងៃអាទិត្យកន្លងទៅបាន ផ្សាយរឿងតារាសម្ដែង ដែល ចូលចិត្ដ ស្លៀកពាក់សិចស៊ី និងជាតារាកូនកាត់ ៣ សាសន៍ (យួន ចិន ខ្មែរ) បង្ហោះរូបថត ២ សន្លឹក ឱបថើបជា មួយប្រុសស្នេហ៍របស់ខ្លួន នៅក្នុងបណ្ដាញសង្គម អ៊ិនស្ដាក្រាម ព្រមទាំង សរសេរពាក្យពេចន៍ ផ្អែមល្អែមផងនោះ ស្រាប់តែធ្វើឱ្យប្រពន្ធ និងកូនបុរស ដែលស្ថិត ក្នុងរូបចេញមុខមករិះគន់ និងព្រមានខ្លាំងៗ ចំពោះទង្វើបែបនេះរបស់ ព្រីម លីហ្សា ។

ដោយមិនចង់បញ្ចេញឈ្មោះ ប្រពន្ធ និងកូន របស់បុរសដែលនៅក្នុងរូបថត បានប្រតិកម្ម ថា ការធ្វើបែបនេះ របស់កញ្ញា ព្រីម លីហ្សា ពិតជាជះឥទ្ធិពល លើកិត្ដិយស និងមានការ ឈឺចាប់យ៉ាងពន់ពេក ចំពោះពួកគេ ព្រមទាំងក្រុមគ្រួសារទាំងមូល ដូច្នេះ ចាប់ពីពេលនេះតទៅ ព្រីម លីហ្សា ត្រូវដកខ្លួន និង បញ្ចប់ការបង្ហោះ រូបថតបែប នេះតទៅទៀត ។

ប្រពន្ធ និងកូន បុរសខាងលើ បានរិះគន់ថា ក្នុងនាមជាស្ដ្រីខ្មែរម្នាក់ ព្រីម លីហ្សា មិន គួរធ្វើទង្វើបែបនេះឡើយ ហើយ បើសិនជា ព្រីម លីហ្សា ត្រូវជាប្រពន្ធ ជាម្ដាយ ជាម្ដាយក្មេក របស់បុរស រូបនេះ តើមានការ ឈឺចាប់យ៉ាងណាដែល មកបង្ហាញរូបថត នៅលើបណ្ដាញសង្គម យ៉ាងដូច្នេះនោះ ។

បើទោះបីមិនមានគម្រោងដាក់ពាក្យ បណ្ដឹងទៅតុលាការ ឬសមត្ថកិច្ចពាក់ព័ន្ធ ប៉ុន្ដែ ប្រពន្ធ និងកូនរបស់បុរស រូបនេះ បានបោះ ពាក្យសំដីឱ្យ តារាសម្ដែងសិចស៊ីមួយនេះ បើខ្លាំងអាចចេញមុខមកតតាំងគ្នា កុំទៅបង្ហោះរូបលើ បណ្ដាញសង្គមយ៉ាងដូច្នេះ ដែលធ្វើឱ្យប៉ះពាល់កិត្ដិយស យ៉ាងធ្ងន់ធ្ងរ។

បើទោះបីបុរសរូបនេះ បានចាកចេញពី ផ្ទះចោលប្រពន្ធ-កូន ដោយគ្មានហេតុផល នោះ ប៉ុន្ដែ ប្រពន្ធ និងកូន ពិតជាមិន ចង់ឃើញ ការបង្ហោះរូបថតនៅលើបណ្ដាញ សង្គមនេះឡើយ ដូច្នេះ ព្រីម លីហ្សា ត្រូវ បញ្ឈប់ ទង្វើបែបនេះ ក្នុងនាមជាស្ដ្រីខ្មែរ ម្នាក់ នឹងត្រូវគេទទួល ស្គាល់ជានារីមាន ប្រជាប្រិយភាព លិចធ្លោជាងគេ ប្រចាំឆ្នាំ ២០១៣ តាមរយៈការប្រគល់ពានរង្វាន់ អាណាចក្រតារាកាលពីពេលកន្លងទៅនេះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា