ការវះកាត់ដ៏មិនគួរឲ្យជឿមួយ ទទួលបានជោគជ័យ ដោយសារតែបានលោកវេជ្ជបណ្ឌិត Ted Rummel ដែលមានជំងឺខ្វិនជើង ចេញមុខជួយសង្គ្រោះ។

លោកវេជ្ជបណ្ឌិត Ted Rummel មានជំងឺខ្វិនជើង មិនអាចដើរ ឬ ឈរបានឡើងតាំងពីឆ្នាំ ២០១០មកម្ល៉េះ។ មួយឆ្នាំក្រោយមក គាត់បានទិញនូវកៅអីរុញមួយ ដែលអាចជួយឲ្យគាត់ឈរបាន វាពិតជាកៅអីអស្ចារ្យណាស់សំរាប់គាត់។ ក្រោយពីគាត់ ទទួលបាននូវកៅអីមួយនោះមក គាត់អាចចូលធ្វើការវះកាត់ ជូនអ្នកជំងឺវិញបានហើយ។ លោកវេជ្ជបណ្ឌិត Rummel មានប្រសាសន៍ថា នៅពេលដែលគាត់ខ្វិនជើង ដើរទៅណាមិនរួច គាត់បានគិតថា ជីវិតរបស់គាត់គឺគ្មានន័យទៀតឡើយ ការងារជាវេជ្ជបណ្ឌិតរបស់គាត់នឹងត្រូវបាត់បង់ មនុស្សជាច្រើនដែលរងចាំការជួយសង្គ្រោះពីគាត់ នឹងបាត់បង់ឱកាស តែសំណាងល្អ ដែលគាត់បានជួបប្រទះនឹងកៅអីរុញ ដ៏អស្ចារ្យមួយនេះ ធ្វើឲ្យជីវិតរបស់គាត់ត្រលប់មកវិញ ទោះជាមិនបាន១០០% តែគាត់ពិតជាសប្បាយចិត្តណាស់ ដែលអាចចូលវះកាត់ ជួយសង្គ្រោះជីវិតមនុស្ស ដូចកាលពីមុន។

ចំពោះការវះកាត់ចុងក្រោយនេះ គឺគាត់បានវះកាត់ដោយជោគជ័យ សមាជិកក្រុមគ្រួសាររបស់អ្នកជំងឺ បានថ្លែងអំណរគុណដល់គាត់យ៉ាងខ្លាំង។

តើប្រិយមិត្តយល់យ៉ាងណា?











ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]