រាជធានីភ្នំពេញ ៖ រថយន្ត​ឡិចស៊ីស RX300 ពណ៌​ខ្មៅ ​មួយ​គ្រឿង​ត្រឡប់​មកពី​ហូប​ការ​នៅ​ខេត្ត​​កំពត​វិញ ​បើក​បុក​​របាំង​ថ្ម​​ចែក​ផ្លូវ​បាក់ ហើយ​​រេ​ចង្កូត​​ទទឹង​​ផ្លូវ​ បណ្តាល​ឱ្យ​​កក​ស្ទះ​​ចរា​ចរណ៍ ។ ​ហេតុការណ៍​​នេះ​កើត​ឡើង​​នៅ​លើ​កំណាត់​ផ្លូវវេង​ស្រេង ស្ថិតក្នុង​ភូមិ​ដំណាក់​ធំ២ សង្កាត់​ស្ទឹង​​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​​យប់​ថ្ងៃទី​៧ ឧសភា តែ​សំណាងល្អ​​​ពុំ​បង្ក​ឱ្យ​នរណា​ម្នាក់​រង​របួស​នោះទេ។

​ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា រថយន្ត​ឡិចស៊ីស RX300 ​ពណ៌ខ្មៅ ​ជិះគ្នា​​២​នាក់ តាម​បណ្តោយ​​ផ្លូវ​វេង​ស្រេង​ពី​លិច​​ទៅ​កើត។ ខណៈ​​មក​ដល់​ចំណុច​កើតហេតុ​​ ស្រាប់​តែ​​ជ្រុល​ចង្កូត​​ទៅ​បុក​របាំង​ថ្ម​ចែក​ផ្លូវ​ បណ្តាល​ឱ្យបាក់​​ខ្ទាត​៦​ម៉ែត្រ​​​ពី​កន្លែង​កើតហេតុ​ ចំណែក​រថយន្ត​​រេ​ចង្កូត​ទទឹង​ផ្លូវ​ធ្វើ​ឱ្យ​កក​​ស្ទះ​​ចរា​ចរណ៍ ។ របាំង​ថ្ម​ចែក​ផ្លូវ​នេះ ​ជា​របស់​​ក្រុម​ហ៊ុន​​ឯក​ជន​ អ៊ីចឹង​ហើយ​រថយន្ត​មិន​បាន​យក​ទៅ​​សាលា​​ក្រុង​ទេ គឺធ្វើ​ការដោះ​ស្រាយ​ជា​មួយ​ក្រុម​​ហ៊ុន​តែ​ម្តង ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]