ការសើុបអង្កេតមួយ បានធ្វើឡើង ក្រោយពីក្មេងប្រុសម្នាក់ បានទាញយករឿងសិច និងមើលនៅក្នុងកំព្យូរទ័រសាលារៀន ហើយថែមទាំងធ្វើសកម្មភាពរួមភេទជាមួយប្អូន ស្រីបង្កើតរបស់ខ្លួន។

យ៉ាងណាមិញ ក្មេងប្រុសដែលមានអាយុ១២ឆ្នាំ ជាអ្នករស់នៅ Wales នៃប្រទេសអង់គ្លេស បានរំលោភប្អូនស្រីរបស់ខ្លួន ដែលមានអាយុត្រឹមតែ ១០ឆ្នាំ នៅក្នុងបន្ទប់គេងរបសអ្នកទាំងពីរ (ពួកគេរស់នៅក្នុងបន្ទប់គេងតែមួយ) បន្ទាប់ពីមើល រឿងអាសអាភាស ដែលបានទាញ យកពីកំព្យូរទ័រសាលារៀនតាមសម្ដីរបស់តុលាការ។ ជាក់ស្ដែងណាស់ ក្មេងប្រុសនេះ បានសារភាព ចាប់រំលោភប្អូនស្រីបង្កើតខ្លួន និងហេតុការណ៍នេះ បានកើតឡើង នៅក្នុងផ្ទះរស់នៅរបស់ក្រុមគ្រួសារនេះ។ 

ជាមួយគ្នានោះ លោកតុលាការ បាននិយាយថា នេះជារឿងដ៏គួរឲ្យសោកស្ដាយ ខណៈពេលដែលរឿងកុនកូនជ្រូក អាចចូលលុកលុយ ខួរក្បាលរបស់ក្មេងៗជាច្រើននេះបាន។  ទោះជាយ៉ាងណា ក្មេងប្រុសនេះ ត្រូវបានកាត់ទោស ឲ្យជាប់ទោស ៣ឆ្នាំ នៅក្នុងមណ្ឌលកែប្រែយុវជន រីឯអជ្ញាធរនឹង ធ្វើការសើុបអង្កេតទៅលើ សាលារៀននេះ ថាហេតុអ្វីបានជា កំព្យូរទ័រសាលារៀននេះ អាចភ្ជាប់ជាមួយនឹង រឿងអាសអាភាសទាំងនេះ។

ដូចនេះសូមមាតាបិតា ឬ មនុស្សចាស់ទាំងឡាយ ព្យាយាមយកចិត្ដទុកដាក់ ទៅលើកូនៗ ឬចៅរបស់ខ្លួន ក្នុងអំឡុងពេលដែលពួកគេ បានប្រើប្រាស់អិនធើណេត ដោយសារតែ កំព្យូទ័ររបស់ពួកគេអាចនឹងភ្ជាប់ ទៅនឹងគេហទំព័រអាសអាភាសក៏ថាបាន៕

រូបភាពតុលាការ



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]