គ្រាន់តែលឺចំណងជើង ប្រិយមិត្តប្រាកដជាមានអារម្មណ៍ភ្ញាក់ផ្អើល និងចង់ដឹងជាខ្លាំង តើនារីស្រស់ស្អាតម្នាក់ណា ដែលហ៊ានដើរតាមផ្លូវសាធារណៈ ដើម្បីហៅប្រុសៗឡើងសណ្ឋាគារនោះ? តើនារីម្នាក់នេះ មានបញ្ហាវិបត្តិស្នេហា រឺរឿងរ៉ាវនៅក្នុងគ្រួសារ?

កាលពីថ្មីៗនេះ នៅលើបណ្តាញគេហទំព័រយូធូប មានភាពភ្ញាក់ផ្អើលមួយ ដែលស្ត្រីស្រស់សោភាម្នាក់ បានដើរសាកសួរបុរសៗតាមផ្លូវសាធារណៈ ក្នុងទីក្រុងតៃវ៉ាន់ ដើម្បីឡើងសណ្ឋាគារជាមួយនាង។ នាងបានព្យាយាមម្តងហើយម្តងទៀត ដើម្បីបញ្ចុះបញ្ចូលបុរសទាំងនោះ អោយយល់ព្រម ប៉ុន្តែភាគច្រើនមិនបានយល់ព្រមឡើយ។

ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាខ្សែវីដេអូមួយ ដែលគេផលិតឡើង ដើម្បីស្ទាបស្ទង់មតិបុរសតៃវ៉ាន់ ថាតើពួកគេយល់ព្រមឡើងសណ្ឋាគារជាមួយស្ត្រី ដែលគេមិនស្គាល់អត្តសញ្ញាណ ដែររឺទេ? ក្នុងនោះ គេសង្កេតឃើញថា លទ្ធផលគឺជាអវិជ្ជមាន ពោលគឺទាំងបុរសនៅលីវ និងបុរសដែលមានគូហើយ សុទ្ធសឹងតែបដិសេធទាំងអស់។


ដូចនេះហើយ បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

បើដូរជាប្រិយមិត្តវិញ តើប្រិយមិត្តយល់ព្រមដែររឺទេ?

ប្រភព៖ យូធូប

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]