ការពាក់វ៉ែនតាខ្មៅ អ្នកប្រហែលជាគិតថាដើម្បីភាពស្រស់ស្អាត និងការលេងម៉ូតសម័យថ្មី ប៉ុន្តែមិនត្រឹមតែប៉ុននឹងទេ វ៉ែនតាខ្មៅមានគុណប្រយោជន៍ច្រើន លើសពីភាពស្រស់ស្អាត។

មានវ៉ែនតាជាច្រើនម៉ូត ច្រើនម៉ាក នៅក្នុងទីផ្សារបច្ចុប្បន្ន។ ការជ្រើសរើសគឺអាស្រ័យទៅលើ ចំនង់ចំនូលចិត្តរបស់ អ្នកស្រលាញ់ចូលចិត្ត។ ខាងក្រោមនេះជាមូលហេតុដែលមនុស្សមួយចំនួនពាក់វែនតាខ្មៅ៖

១. ការពារកាំរស្មីUV កំដៅព្រះអាទិត្យ កាំរស្មីអាចបណ្តាលអោយភ្នែកឡើងបាយ។ បើសិនជាអ្នកពាក់មួក ដែលមានហាមធំជុំវិញ អាចការពារបាន ៥០%ប៉ុណ្ណោះពីកំដៅព្រះអាទិត្យ ប៉ុន្តែវាគឺមិនគ្រប់គ្រាន់ឡើយ តែចំពោះវ៉ែនតាខ្មៅវិញ អាចការពារភ្នែកអ្នកបានច្រើនជាងនេះ។

២. មានផាសុកភាពសំរាប់ភ្នែក ពន្លឺព្រះអាទិត្យបានចាំង មកលើភ្នែករបស់អ្នក តែនៅពេលដែលអ្នក បានពាក់វែនតានោះ នឹងបានជះពន្លឺនោះទៅវិញ ហើយធ្វើអោយភ្នែកមានភាពត្រជាក់។

៣. ភាពប្រែប្រួលនៃភាពងងឹត ចំណាយពេល២ឬ៣ម៉ោង ពាក់វែនតាខ្មៅនេះ ភ្នែករបស់អ្នកនឹងទទួលនូវភាពងងឹតនេះ ហើយទោះជាអ្នកបើកបរ នៅពេលយប់ក៏មិនមានបញ្ហាដែរ។

៤. បញ្ហាស្បែក ដំបៅភ្នែកឬក៏បញ្ហាស្បែកនៅជុំវិញភ្នែក ជាបញ្ហាសំខាន់ ដែលមនុស្សគ្រប់គ្នា គួរចាប់អារម្មណ៍។ ដូច្នេះគួរពាក់វ៉ែនតាខ្មៅ រាល់ពេលដែលអ្នកចេញទៅក្រៅ ដូចជាបើកបរ លេងកីឡា ដើរហាលថ្ងៃ ឬក៏ធ្វើអ្វីនៅក្រោមកំដៅថ្ងៃ។

សរុបមក ការពាក់វ៉ែនតាខ្មៅ មិនត្រឹមតែបន្ថែមនូវភាពស្រស់ស្អាត និងភាពទាន់សម័យប៉ុននោះទេ ថែមទាំងមានអត្ថប្រយោជន៍ ដល់ភ្នែកទៀតផង។ ហេតុនេះត្រូវជ្រើសរើស វ៉ែនតាណាដែរមានកំរិត កាពារពន្លឺបាន ៩០%ទៅ១០០% ឬទទួលការណែនាំពីពេទ្យភ្នែក នូវប្រភេទវ៉ែនតាដែលគួរពាក់។


ដោយ រស្មី

ខ្មែរឡូត

ប្រភព foxnews.com

តើអ្នកចូលចិត្តពាក់វ៉ែនតាខ្មៅដែររឺទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]