ពិធិបុណ្យ Thanksgiving បានក្លាយជាបុណ្យជាតិ និងជាថ្ងៃឈប់សំរាក សំរាប់អាមេរិក កាណាដា និងប្រទេសផ្សេងដ៏ទៃទៀត។ ពិធីបុណ្យ Thangsgiving គឺជាពិធីបុណ្យមួយ សំរាប់អប់អរដល់ថ្ងៃប្រមូលផល ប្រចាំឆ្នាំរបស់កសិករ ប្រៀបដូចជាបុណ្យចូលឆ្នាំ នៅប្រទេសយើងដែរ។ ប្រជាជនអាមេរិក ទាំងអស់បានចែកចាយនូវម្ហូប ជូនបងប្អូន មិត្តភក្កិ និងមិត្តរួមការងារ ដែលបង្ហាញពី ការដឹងគុណចំពោះនរណាម្នាក់ និងប្រសិទ្ធពរជូនពួកគេឲ្យ មានសុភមង្គល។ ហើយនេះក៏សំរាប់ជួយដល់សហគមន៍័ ទាំងមូលផងដែរ។ ម្ហូបដែលគេតែងតែយកមក ប្រារព្ធធ្វើក្នុងពិធីនេះគឺ មាត់ទួគី ដែលមានមាឌធំជាងមាន់យើងធម្មតា។

នៅតាមបណ្ដាប្រទេសជាច្រើន ទូរទាំងពិភពលោក បានប្រារព្ធពិធីនេះឡើង ដូចជានៅសហរដ្ឋអាមេរិក ប្រារព្ធឡើងក្នុងសបា្ដហ៍ទី៤ រៀងរាល់ថ្ងៃប្រហស្បត្តិ៍ នៃខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ រីឯនៅប្រទេសកាណាដាវិញ ប្រារព្ធឡើងក្នុងសប្ដាហ៍ទី២ រៀងរាល់ថ្ងៃច័ន្ទ នៃខែតុលា រៀងរាល់ឆ្នាំ បើនៅប្រទេស Liberia វិញជ្រើសរើសយក សប្ដាហ៍ទី១ រៀងរាល់ថ្ងៃព្រហស្បតិ៍ នៃខែវិច្ឆិកា និងនៅកោះ Norfolk ឯនោះវិញ គឺធ្វើឡើងនៅរៀងរាល់ថ្ងៃពុធ ចុងខែ និងខែវិច្ឆិកា។

ប្រវត្តិនៃពិធីបុណ្យ

ពិធីបុណ្យ Thanksgiving មានដើមកំណើតចេញពី អាមេរិកជាងជើង ១៥៩៨ ហើយក៏ជាប្រពៃណីរបស់ ជនជាតិអង់គ្លេសផងដែរ ព្រោះវាស្រដៀងគ្នាទៅនឹង ពិធីបុណ្យប្រមូលផល របស់អង់គ្លេស ដែលធ្វើឡើងនៅចុងខែវិច្ឆិកា តែការប្រារព្ធធ្វើវាឡើង មិនចំថ្ងៃតែមួយនោះទេ រហូតដល់ឆ្នាំ ១៨៦៣ ទើបពិធីបុណ្យ Thanksgiving ចាប់ផ្ដើមប្រារព្ធធ្វើក្នុងថ្ងៃតែមួយ នៅគ្រប់រដ្ឋទាំងអស់ នៃសហរដ្ឋអាមេរិក។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ពិធីបុណ្យ Thanksgiving?


ប្រភព៖ Wiki

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]