វាគឺជារឿងមួយដ៏មិនគួរឲ្យជឿ ខណៈពេលដែលស្ដ្រីវ័យចំណាស់ ម្នាក់ត្រូវរងគ្រោះថ្នាក់ ដោយមិនដឹងខ្លួន។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ វីដេអូមួយ ដែលបង្ហាញពីគ្រោះថ្នាក់ដ៏សាហាវមួយ ត្រូវបានគេបង្ហោះឡើង នៅក្នុងវេបសាយ ឡាយលេច ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីមួយ។ នៅក្នុងនោះ បានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់នេះ កើតឡើង នៅក្នុងប្រទេសប្រេស៊ីល និងចំនែកអ្នកបុកស្ដ្រីនេះ គឺជារថយន្ដតាក់ស៊ី។ រំលឹកដល់មុនពេលមានគ្រោះថ្នាក់នេះ គេឃើញស្ដ្រីរូបនេះ ដើរនៅលើចិញ្ចើមផ្លូវ និងឈររងចាំកន្លែងថ្មើរជើង ដើម្បីធ្វើដំណើរទៅផ្លូវម្ខាងទៀត។ អ្វីដែលមិនគួរឲ្យជឿ ស្ដ្រីរូបនេះបែរជាត្រូវរថយន្ដតាក់ស៊ី បុកវាត់ ទៅម្ខាង ក្រោយពីរថយន្ដនេះបានបុកគ្នា នឹងរថយន្ដមួយទៀត។

ទោះជាយ៉ាងណា មិនទាន់មានសេចក្ដីរាយការណ៍ ណាមួយ បានបញ្ជាក់ស្ដ្រីនេះរស់ឬស្លាប់នោះទេ ដោយសារតែក្រោយពីមានគ្រោះថ្នាក់ គឺឃើញនាងស្ថិតនៅក្នុងអាការៈធ្ងន់ធ្ងរបាត់ទៅហើយ។

សូមមេត្ដាប្រុងប្រយ័ត្នជាពិសេសអ្នកបើកបរទាំងឡាយ ដោយសារតែជីវិតរបស់មនុស្សគ្រប់គ្នា គឺពឹងទៅលើអ្នក។ សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]