កាលពីពេលថ្មីនេះ មានបុរសម្នាក់បានកើតទុកយ៉ាងខ្លាំង ហើយបានរកធនាគារអោយជួយគាត់ ដោយសារតែប្រពន្ធរបស់ គាត់ដែលមានជំងឺសសៃប្រសាទ បានហែកលុយដែលគាត់ខំសន្សំអស់។

តាមប្រភពព័ត៌មានបានងោយដឹងថា កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១២ មានបុរសម្នាក់បានកាន់ស្បោងលុយ ហើយដើរចូលមកកាន់ធនាគារ Bank of China នៅខេត្តស៊ីឈាន់ ប្រទេសចិន។ បុរសម្នាក់មានឈ្មោះថា Lin Zhaoqiang គាត់បាននិយាយថា គាត់បានយកស្បោងលុយដែលរហែកខ្ទេចអស់ សរុបទៅមានចំនួន​ ៥០ ០០០ យាន់ ដែលមានតំលៃប្រហែល ៨ ពាន់ដុល្លា អាមេរិក មកអោយខាងធនាគារជួយ ផ្គុំអោយ។ គាត់បានបន្តទៀតថា លុយទាំងអស់នេះបានរហែក ខ្ទេចអស់ដោយសារតែ ប្រពន្ធដែលមានជំងឺសសៃប្រសាទ របស់គាត់បានហែក។ គួរបញ្ជាក់ផងដែរថា បុគ្គលិកនៅធនាគារចំនួន ១២ នាក់បានធ្វើការអស់រយៈពេល ដល់ទៅ ៦ ម៉ោង ប៉ុន្តែជាលទ្ធផល ពួកគេអាចផ្គុំលុយវិញបានតែមួយសន្លឹកតែប៉ុន្នោះ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច​ Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]