ចំពោះប្រិយមិត្តបុរស សំរាប់ផ្ទៃមុខក៏ជាចំនុចសំខាន់ផងដែរ មិនមែនតែនារីៗនោះទេ។ ដូច្នេះហើយ ប្រិយមិត្តបុរស សូមមកធ្វើការស្វែងយល់ ពីវិធីការពារ និង វិធីថែរក្សាផ្ទៃមុខរបស់អ្នក ជាមួយនឹងខ្មែរឡូតទាំងអស់គ្នា។

វិធីទី១៖ ចូរប្រើហ្វូមលាងមុខ ដែលមានលក្ខណៈគ្រើម ១ទៅ២ដង ក្នុង១សប្តាហ៏ ដើម្បីលាងសំអាត នូវកោសិកាចាស់ៗ និងលាងសំអាតជាតិប្រេង ដែលមានជាប់ផ្ទៃមុខ។




វិធីទី២៖ គួរលាងជាមួយនឹង ហ្វូមលាងមុខដែលមាន គុណភាពខ្ពស់រៀងរាល់ថ្ងៃ ដើម្បីលាងជម្រះបាន យ៉ាងជ្រៅជាមួយនឹងធូលី ដែលជាប់នៅរន្ធញើសរបស់អ្នក។




វិធីទី៣៖ ការកោរពុកមាត់ ក៏ជាចំនែកមួយ ក្នុងការបន្ថែមភាពស្រស់ស្អាត របស់អ្នកផងដែរ ក្នុងការកោរពុកមាត់ អ្នកគួរប្រើជាមួយនឹងជេលកោរពុកមាត់ ដើម្បីមានភាពងាយស្រួល។




វិធីទី៤៖ គួរប្រើជាមួយនឹងផលិតផល ទឹកលាងសំអាតមុខ ប៉ុន្តែ បន្ទាប់ពីលាងសំអាតហើយ អ្នកគួរប្រើជាមួយនឹង កន្សែងដែលស្អាតមកជូតមុខ ព្រោះថា ពេលដែលយើងមិនបានជូត វានឹងធ្វើអោយផ្ទៃមុខទទឹក ងាយនឹងជាប់ធូលី។



វិធីទី៥៖ គួររក្សាផ្ទៃមុខរបស់អ្នក អោយមានជាតិសំនើម ព្រោះថា បើសិនជាស្បែករបស់អ្នកស្ងួត គឺវាមានផលប៉ះពាល់ច្រើនណាស់ ដូចជាធ្វើអោយស្បែកឆាប់ជ្រាវជ្រួញ ឆាប់ចាស់ ឡើងអាចម៏រុយ និង មានមុនផ្សេងៗ។




វិធីទី៦៖ គួរលាងសំអាតផ្ទៃមុខ របស់អ្នក រៀងរាល់ពេលដែលអ្នក ត្រលប់មកពីខាងក្រៅ និងលាងដៃផងដែរ។ ហើយគួរចៀសវាងនូវ ទំលាប់ដែលយកដៃ ទៅប៉ះនឹងមុខ ព្រោះមេរោគអាចនឹង ជាប់តាមដៃរបស់អ្នក ។



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ Alice

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]