កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់អ៊ីនធឺណែត ដែលចូលមើលវេបសាយ Youtube បានភ្ញាក់ផ្អើល និងផ្ទុះសំណើចយ៉ាងខ្លាំង បន្ទាប់ពីបានឃើញបទចម្រៀង Wrecking Ball របស់តារាចម្រៀងស្រី Miley Cyrus ត្រូវបានបុរសម្នាក់ ដែលមានឈ្មោះថា Steve Kardynal គឺជាអ្នកកំប្លែងម្នាក់ យកមករាំតាមបែបកំប្លែង ហើយដូចទៅនឹងតារាស្រី Miley Cyrus អីចឹង ទាំងការស្លៀកពាក់ និងកាយវិការ។

បើតាមខ្សែវីដេអូ របស់ Kardynal ដែលបានបង្ហោះនៅលើវេបសាយ Youtube បានបង្ហាញឲ្យឃើញថា គាត់បានបើកលេងនូវ Video Call បណ្តើរ និងបានបង្ហាញក្បាច់រាំ នៃបទ  Wrecking Ball នេះបណ្តើរ ធ្វើឲ្យអ្នកដែលលេងជាមួយគាត់ ទប់សំណើចមិនបានឡើយ។

គួរបញ្ជាក់ថា វីដេអូរបស់ Kardynal បានបង្ហោះទៅលើវេបសាយ Youtube នៅថ្ងៃទី២៦ ខែវិចិ្ឆកា ម្សិលមិញនេះ ប៉ុន្តែមានចំនួនអ្នកទស្សនា រហូតដល់ទៅជាង ៨លាននាក់ឯណោះ ដោយសារតែគាត់ មានទេពកោសល្យ និងពូកែសម្តែង ធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើចតែម្តង។

យ៉ាងណាមិញ មានអ្នកទស្សនាជាច្រើន បានបញ្ចេញមតិដោយការសើចក្អាកក្អាយ និងកោតសរសើរលោក Kardynal បន្ទាប់ពីបានទស្សនាវីដេអូរបស់គាត់៕

គួរឲ្យអស់សំណើចប៉ុណ្ណាទៅ? តោះ! ទៅទស្សនាវីដេអូរបស់គាត់ទាំងអស់គ្នា៖

ខាងក្រោមនេះគឺជាបទចម្រៀង Wrecking Ball របស់ Miley Cyrus

ប្រភព ៖ Youtube

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]