បាត់ដំបង ៖ ដោយមាន ការសង្ស័យ រថយន្ដ លុច្សស៊ីសមួយគ្រឿង ដែលធ្វើដំណើរ តាមបណ្ដោយ ផ្លូវជាតិ លេខ៥ ក្នុងខេត្ដបាត់ ដំបង កម្លាំងគយ ចល័ត ដែលស្ថិតនៅឃុំអូរ តាគី ស្រុកថ្មគោល បានឃាត់ ខ្លួនខាងលើ រួច ហើយឆែកឃើញ កាំភ្លើងស៊េរីទំនើប ដែល ប្រើហ្គាសបាញ់គ្រាប់កង់ ចំនួន១៨ដើម ហើយ ឃាត់ខ្លួនមនុស្ស៣នាក់ ម្នាក់ជាអ្នកបើក រថយន្ដ និងពីរនាក់ទៀតជា ជនជាតិវៀត ណាម ដែលជាម្ចាស់ កាំភ្លើង។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា រថយន្ដលុច្សស៊ីស ដែលលួចបន្លំ ដឹកកាំភ្លើងវែងទាំង១៨ដើមខាងលើនេះ ពាក់ ស្លាកលេខ ភ្នំពេញ 2M-9336 ដែលធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះទៅរាជ ធានីភ្នំពេញ ហើយត្រូវកម្លាំងគយចល័ត ឃាត់ កាលពីវេលាម៉ោងជិត១០ព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ។

យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ ជាផ្លូវការពីសមត្ថកិច្ចនៅឡើយទេ ចំពោះ ការដឹកជញ្ជូនអាវុធ ទាំង១៨ ដើមខាងលើ ខណៈដែលមនុស្សទាំង៣នាក់ ស្ថិតក្រោម ការសាកសួររបស់នគរបាល នៅស្នងការដ្ឋាន នគរបាលខេត្ដបាត់ដំបងនៅឡើយ ។

បើតាមសមត្ថកិច្ច ម្ចាស់រថយន្ដលុច្សស៊ីស គឺជាអ្នករកស៊ីដឹកភ្ញៀវ និងទំនិញពីជាយដែនប៉ោយប៉ែត មករាជធានី ភ្នំពេញ ហើយថ្លៃដឹក ទំនិញខាងលើនេះ  មានតម្លៃ ២៥០០បាត ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]