នៅឯទីក្រុង Aarhus នៃប្រទេស ដាណឺម៉ាក បានបង្កើតនូវឯតទគ្គកម្មថ្មីមួយ នៅក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ដោយពួកគេបានបង្កើតនូវនំ ហែមប៊ឺហ្គឺដ៏ធំបំផុតលើលោក។

យោងតាមប្រភពព័ត៌មានពី ទីក្រុង Aarhus បានឲ្យដឹងថា ប៊ឺហ្គឺដ៏ធំបំផុតនេះធ្វើឡើងដោយ ក្រុមហ៊ុនប៊ឺហ្គឺ ឃីន (Burger King) ដែលមានទំងន់រហូតដល់ ៤០០គីឡូក្រាម ក្នុងនោះមានសាឡាត់ចំនួន ១៨គីឡូក្រាម កំពស់ ៦០សង់ទីម៉ែត្រ។

ការចំអិន នឹងរៀបវាឡើងគឺនៅកន្លែងសាធារណៈ ដែលមានមនុស្សរាប់ម៉ឺននាក់នៅទស្សនា ហើយប៊ឺហ្គឺនេះ និងក្លាយទៅជា អាហារពេលល្ងាច សំរាប់ពួកគេទាំងអស់គ្នា។ ចំពោះតម្លៃរបស់វាវិញគឺ ១០,៨៨០ដុល្លារអាមេរិក ពិតជាមានតម្លៃថ្លៃពីតមែន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ប៊ឺហ្គឺយក្សនេះ? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖






























ប្រភព៖ Stomp

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]