កាលពីថ្មីៗនេះ គេហទំព័រក្រុមហ៊ុន TomTom ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មនាំមុខគេមួយ របស់ប្រទេសហូឡង់ បានចេញរបាយការណ៍បង្ហាញពី សន្ទស្សន៍នៃស្ថិតិចរាចរណ៍របស់ទីក្រុងទាំង ១០ ដែលកកស្ទះជាងគេបង្អស់ នៅលើពិភពលោក។

ក្នុងនោះ របាយការណ៍មួយនេះ គឺពឹងផ្អែកទាំងស្រុងទៅលើទិន្នន័យចរាចរណ៍ពិតៗ ក្នុងពេលបច្ចុប្បន្ន ដែលទិន្នន័យទាំងអស់ គឺត្រូវបានចាប់ជាប់ដោយប្រព័ន្ធ GPS ដែលបំពាក់នៅតាមដងផ្លូវធំៗ នាទីក្រុងផ្សេងៗ នៅលើពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ មិនមានទីក្រុងស្ថិតនៅទ្វីបអាស៊ី មាននៅក្នុងរបាយការណ៍នោះទេ ក៏ព្រោះតែមិនមានទិន្នន័យបញ្ជាក់ច្បាស់លាស់ បើប៉ុណ្ណោះទេ ទីក្រុងធំៗរបស់ប្រទេសចិន និងឥណ្ឌានឹងមានជាប់ចំណាត់ថ្នាក់ផងដែរ។

លេខ ១០៖ ទីក្រុង Stockholm ប្រទេស ស៊ុយអែត                ភាគរយកកស្ទះ៖៣៦%


លេខ ៩៖ ទីក្រុង Paris ប្រទេស បារាំង                               ភាគរយកកស្ទះ៖ ៣៦%


លេខ ៨៖ ទីក្រុង Rome ប្រទេស អ៊ីតាលី                             ភាគរយកកស្ទះ៖ ៣៦%


លេខ ៧៖ ទីក្រុង Sao Paulo ប្រទេស ប្រេស៊ីល                   ភាគរយកកស្ទះ៖ ៣៩%


លេខ ៦៖ ទីក្រុង Marseilles ប្រទេស បារាំង                        ភាគរយកកស្ទះ៖ ៤០%


លេខ ៥៖ ទីក្រុង Palermo ប្រទេស អ៊ីតាលី                         ភាគរយកកស្ទះ៖ ៤០%


លេខ ៤៖ ទីក្រុង Warsaw ប្រទេស ប៊ូឡូញ                          ភាគរយកកស្ទះ៖ ៤៤%


លេខ ៣៖ ទីក្រុង Rio de Janeiro ប្រទេស ប្រេស៊ីល             ភាគរយកកស្ទះ៖ ៥០%


លេខ ២៖ ទីក្រុង Istanbul ប្រទេស ទួគី                               ភាគរយកកស្ទះ៖ ៥៧%


លេខ ១៖ ទីក្រុង Moscow ប្រទេស រុស្សី                             ភាគរយកកស្ទះ៖ ៦៥%

ចុះទីក្រុងភ្នំពេញ របស់ ប្រទេសកម្ពុជា?


តើប្រិយមិត្តយល់យ៉ាងណាដែរ? តើទិន្នន័យទាំងនេះ អាចទទួលយកបានដែររឺទេ?

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]