ភ្នំពេញៈ បុរសជិះម៉ូតូកង់បីម្នាក់ បានរងរបួសដាច់ជើង ចេញឆ្អឹងខាងស្តាំ បន្ទាប់ពីអ្នកបើកបរ បានជ្រុល ចង្កូតទៅបុក នឹងម៉ូតូវីវ៉ានៅម្តុំស្តុបមនោរម្យ ផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា នៅម៉ោង១១ និង២០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១២ ។

អ្នកដំណើរម្នាក់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បង្កឡើយដោយ អ្នកបើកម៉ូតូកង់បី ដឹក ទឹកកករបស់ក្រុម ហ៊ុនប៉ុបអាយ មានការធ្វេសប្រហែស បើកបរលឿន។ ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ម៉ូតូវីវ៉ា បានធ្វើដំណើរពីលិចទៅកើត តាមផ្លូវកម្ពុជាក្រោម ចំណែកឯម៉ូតូកង់បីធ្វើដំណើរពីកើតទៅលិច លុះមកដល់ ម្តុំស្តុបមនោរម្យ ខណៈដែលភ្លើងចរាចរបានលោត ពណ៌ខៀវអ្នកបើកម៉ូតូកង់បី ក៏បានបត់ឆ្វេងយ៉ាងលឿន រួចក៏ជ្រុលចង្កូតបុក ម៉ូតូវីវ៉ាដែលកំពុងធ្វើដំណើរ ឆ្លងស្តុបដូចគ្នា ធ្វើឲ្យម៉ូតូកង់បីក្រឡាប់ រួចសង្កត់ពីលើអ្នករួមដំណើរ ។ 

សាក្សីបានបញ្ជាក់ថា ភ្លាមនោះក្រុមប្រជាពលរដ្ឋក៏បាននាំគ្នាជួយលើកម៉ូតូកង់បី រួចយកជនរងគ្រោះ ទៅមន្ទីរពេទ្យដែលនៅក្បែនោះដើម្បីព្យាបាលបន្ទាប់ពីបានឃើញស្នាមរបួសដាច់ជើងខាងស្តាំរហូតដល់ឆ្អឹង។ ហេតុការណ៍នេះត្រូវបានគេដាក់កំហុសទៅលើអ្នកបើកម៉ូតូកង់បី ក៏ព្រោះតែមិនព្រមបន្ថយល្បឿន នៅពេលបត់ឆ្វេង ឬបត់ស្តាំ ហើយម្យ៉ាងទៀតហ្រ្វាំងមិនស៊ីថែមទៀត ៕

ដោយ៖ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]