ចំពោះស្រ្តីដែលចាប់ផ្តើមមានរដូវ បញ្ជាក់ថាជាមនុស្សដែលពេញវ័យ និងអាចជាម្តាយរបស់គេបានហើយ។ ការមករដូវ ធ្វើអោយស្រ្តីមានការផ្លាស់ប្តូរក្នុងខ្លួន ហើយវាជាការល្អ។ ដូចច្នេះយើងគប្បី យល់អំពីវិធីថែរក្សាសុខភាព ក្នុងកំឡុងពេលមករដូវដំបូង៖

១. រក្សាជំហរ ប្រសិនបើអ្នកភ័យស្លន់ស្លោ នោះអ្នកទទួលអារម្មណ៍ថាធុញធប់ និងរវើរវាយ។

២. ដាក់ក្រដាសទ្រាប់ ឬ សំឡីអនាម័យជាប់ជានិច្ច សំរាប់អ្នកដែលទើបតែ មានរដូវដំបូង គួរតែយកសំឡីអនាម័យ តាមខ្លួនជានិច្ច ហើយវាក៏មានការងាយស្រួល ក្នុងការដាក់តាមខ្លួនផងដែរ។

៣.គួរតែធ្វើការផ្លាស់ប្តូរ ការផ្លាស់ប្តូរសំឡីអនាម័យ ចន្លោះពី៤ ទៅ៨ម៉ោង ឬនៅពេលដែលវាពេញ ទៅដោយឈាមរដូវ។ បើសិនជាអ្នកទុកវាយូរដោយមិនបានផ្លាស់ប្តូរនោះ វាអាចបង្កជាបាក់តេរី និងមេរោគជាច្រើន។

៤.អនាម័យ កំឡុងពេលដែលស្រ្តីកំពុងមករដូវនេះ បញ្ហាអនាម័យជាការសំខាន់ណាស់។ អ្នកចាប់ផ្តើមបែកញើសច្រើន ហើយមានក្លិនអាក្រក់ខ្លាំង។ មុជទឹក និងរកអ្វីដើម្បីបំបាត់ក្លិន នៅពេលដែលអ្នកទៅសាលា ឬចេញទៅខាងក្រៅ និងការដើរផ្សារជាដើម។ ដុសធ្មេញអោយបានមួយថ្ងៃ២ដង ជាការសំខាន់ ព្រោះការដកដង្ហើមរបស់អ្នកនឹងមិនល្អ។ គួររកស្ករកៅស៊ូជីអង្កាមមកទំពារ។

៥.កើតមុន កុំមានការបារម្ភចំពោះមុន ដែលកើតមានលើផ្ទៃមុខ ព្រោះនេះបញ្ចាក់ថាស្រ្តីពេញវ័យក្រមុំ ហើយមិនត្រូវប៉ះពាល់វាទេ។ លុបលាងមុខ២ ឬ៣ដងក្នុងមួយថ្ងៃ។ សំអាតមុខរបស់អ្នក កុំអោយមានញើស នៅលើផ្ទៃមុខដែលអាច បង្កអោយកើតមុន។

៦.រយៈពេល រយៈពេលមករដូវពី ៣-៧ថ្ងៃ។ ការមករដូវត្រូវមកជារៀងរាល់ខែ។ បន្ទាប់ពីអស់រដូវ ២៨ថ្ងៃនឹងដល់ពេលកំណត់។ គួរតែមានការកត់ចំណាំ ក្នុងទូរសព័្ទដៃ ឬប្រតិទិនដើម្បីងាយស្រួល។

៧.ការឈឺចុកចាប់ ក្នុងពេលមករដូវ អ្នកនឹងមានការឈឺចាប់។ ជាទូទៅដូចជាការឈឺក្រពះ ឬឈឺក្បាល។ កុំមានការខ្វល់ខ្វាយច្រើន ហើយអាក់ខានទៅសាលា ព្រោះវាកើតមានជារៀងរាល់ខែ ដូច្នេះអ្នក មិនអាចខានជារៀងរាល់ខែទេ។

៨.អារម្មណ៍រំជើបរំជួល អ្នកមានអារម្មណ៍ប្រែប្រួលច្រើន។ ឧទាហរណ៍ដូចជា ម៉ាក់របស់អ្នកមិននៅផ្ទះ មានអារម្មណ៍ថាចង់យំ ហើយហៅអោយឆាប់មកផ្ទះវិញ។

៩.ពេលកំណត់ ការមានរដូវដំបូងអាស្រ័យ ទៅលើមនុស្សម្នាក់ៗ។ ការមានរដូវចាប់ពីអាយុ ៨ទៅ១៤ឆ្នាំ ហើយជាមធ្យមគឺ ១២ឆ្នាំកន្លះ។


ដោយ រស្មី

ខ្មែរឡូត

ប្រភព wikihow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]