លោក Prad Pitt និងអ្នកនាង Angelina Jolie បានប្រាប់ឲ្យដឹងថា ពួកគាត់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមុនរៀបអាពាហ៍ពិពាហ៍ ដែលមានតម្លៃ ៣២៤លាន ដុល្លារអាមេរិក។

គូស្វាមីភរិយា ដែលមានកូនចំនួន៦នាក់ រួចទៅហើយនោះ កំពុងតែមានគម្រោង រៀពអាពាហ៍ពិពាហ៍នៅថ្ងៃ បុណ្យណូអែលខាងមុខនេះ តែក្នុងនោះក៏មានកិច្ចព្រមព្រៀងមួយដែរ ដែលត្រូវាបានសរសេរដោយមេធាវីរបស់ពួកគេ ចំនួន ១០១សន្លឹក ក្នុងនោះបាននិយាយថា បើលោក Prad Pitt លែងលះជាមួយនឹងអ្នកនាង Angelina គាត់នឹងសងបង់ប្រាក់ ១៧៨,៣លានដុល្លារអាមេរិក សំរាប់ Angelina និងកូនៗ ហើយនឹងប្រគល់ប្រាក់ឲ្យក្រុមគ្រួសារ ឪពុកម្ដាយរបស់គាត់ចំនួន ១៤៦លានដុល្លារអាមេរិក។

នៅក្នុងកិច្ចសន្យាក៏បានបញ្ជាក់ថា ពួកគេទាំងពីរនឹងរក្សារសិទ្ធិព្យាបាល កូនរបស់ពួកគេស្មើគ្នា ទោះជាកូនៗរបស់ពួកគេ រស់បែកពីពួកគាត់ទាំងពីរក៏ដោយ។ លោក Prad Pitt គឺជាបុរសដែលរ៉ូមែនទិក តែក៏សាំញ៉ាំដែរ ដោយដាក់នូវកិច្ចព្រមព្រៀង តម្លៃរហូតដល់ ៣២៤លានដុល្លារអាមេរិក រវាងពួកគេទាំងពីរ និងកូនៗទាំង៦របស់ពួកគេ។

លោក Prad Pitt និងអ្នកនាង Angelina Julie ធ្លាប់រៀបការពីមុនម្ដងរួចមកហើយ លើកនេះពួកគាត់ប្រហែលជា យល់ច្បាស់អំពីផលអាក្រក់នៃការលែងលះ និងគិតច្បាស់លាស់ហើយ ទើបសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ ម្ដងទៀតបែបនេះ។

នៅមានរឿងដ៏អស្ចារ្យមួយទៀត គឺអ្នកនាង Angelina Julie បានទិញនូវកោះរាងបេះដូងមួយ សំរាប់ខួបកំណើតលើកទី៥០ របស់លោក Prad Pitt ដែលត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ខាងមុខនេះ។ កោះបេះដូងនោះ មានតម្លៃ ២០លានដុល្លារ ចម្ងាយពីទីក្រុង ញ៉ូយកប្រហែល ៨០.៥គីឡូម៉ែត្រ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ប្ដីប្រពន្ធគាត់ទាំងពីរ?



វីដេអូ៖ ផ្ទះលើកោះដែលមានរៀងបេះដូង របស់លោក Frank Lloyd Wright ដែលអ្នកនាង Angelina Julie បានទិញ៖



ប្រភព emirates247 និង perezhilton

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]