នេះគឺជារឿងមួយគួរអោយ ហួសចិត្តខ្លាំងណាស់ដែលមាន សិស្សសាលាជាច្រើនបាន នាំគ្នាភ្ជួរសេរ៉ូម ដើម្បីសិក្សា សម្រាប់ការប្រលងនាពេលខាងមុខនោះ។

តាមប្រភពព័ត៌មានបានអោយដឹងថា មានសិស្សសាលាជាច្រើននាក់ដែលកំពុងត្រៀមប្រលងចូល សកលវិទ្យាល័យ Gaokao ប្រទេសចិន បាននាំគ្នាភ្ជួរសេរ៉ូម ក្នុងបំណងប៉ូវកំលាំងពួកគេ កុំអោយឆាប់នឿយហត់ និង កុំអោយឆាប់ងងុយគេង។ តាមសម្បីរបស់សិស្សម្នាក់ក្នុង ចំនោមសិស្សទាំងអស់នោះបានអោយដឹងថា ពួកគេត្រូវតែ ធ្វើបែបនេះដើម្បី ត្រៀមខ្លួនក្នុងការប្រលង ព្រោះថា វិញ្ញាសារប្រាកដជាលំបាកខ្លាំងណាស់ ហើយពួកគេគ្មានពេល សម្រាប់សំរាកនោះទេ ពួកគេគេងបានតែ ២ ទៅ ៣ ម៉ោងក្នុងមួយយប់ប៉ុន្នោះ ក្រៅពីនឹង គឺរៀនរហូតតែម្តងសូម្បីតែចំនីអាហារក៏មិនបានញ៉ាំដែរ គឺពឹងលើសេរ៉ូមតែម្តង។ គួរបញ្ជាក់ផងដែរថា បញ្ហានេះមិនទាន់ត្រូវបានគេចាត់ទុក ជាបញ្ហាចំបងនៅឡើយទេ ដោយគេរង់ចាំមើលថា វានឹងមានហេតុការអ្វីកើតឡើង បន្តទៀត។

ដោយ ៖​ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]