សត្វគ្រប់ប្រភេទ នៅលើលោកនេះ គឺមានច្រើនណាស់ មានទាំងសត្វដែលកាចសាហាវ និង សត្វដែលស្លូត។ ប៉ុន្តែ ក្នុងថ្ងៃនេះផងដែរ ខ្មែរឡូតសូមនាំអារម្មណ៏ប្រិយមិត្ត មកធ្វើការប្រុងប្រយ័ត្នជាមួយនឹងសត្វដែលមានពិស ខ្លាំងជាងគេ។ តើប្រិយមិត្តចង់ដឹងទេថា សត្វណាខ្លះដែលមានពិសកាចសាហាវជាងគេ នៅលើពិភពលោកយើងនេះ?

សត្វដែលមានពិសទី១៖ សត្វពស់មានឈ្មោះថាTaipam ជាសត្វពស់ដែលមាន ពិសកាចសាហាវបំផុត នៅប្រទេសអូស្រ្តាលី ។ ពិសរបស់វា គឺនៅពេលដែលខាំ តែមួយដង អាចប្រើ សំលាប់មនុស្សបាន ទៅដល់១០០ នាក់ រឺអាចស្មើនឹងសត្វកណ្តុរជាង ២០០ ០០០ក្បាលឯណោះ។ ពិសរបស់វាគឺពុលជាងពស់វែករនាម ៣០០ដង និងអាចសំលាប់មនុស្សនៅក្នុងរយះពេល៤០ ទៅ ៥០ នាទីតែប៉ុណ្ណោះ។

( Inland Taipam )

សត្វដែលមានពិសទី២៖ សត្វកង្កែបប្រភេទនេះ គឺអាចលោតបានឆ្ងាយ ហើយវាមានសារធាតុពុល និង ត្រូវបានក្លាយជា សត្វដែលមានពិសខ្លាំងបំផុត នៅក្នុងពិភពលោក។ ពិសរបស់វា អាចបណ្តាលអោយ ស្លាប់មនុស្សបានដល់ទៅ២០នាក់ផងដែរ។

( Poison Dart Frog )

សត្វដែលមានពិសទី៣៖ គឺខ្យងចម្លាក់ថ្មម៉ាប ពិសរបស់វាគឺអាចសំលាប់មនុស្ស បានដល់ទៅ ២០នាក់ បើសិនជាយើងមិនប្រយ័ត្នប៉ះចំវា។ ជាធម្មតាសត្វនេះ រកតែកន្លែងណាដែលមានទឹកក្តៅឧណ្ណៗតែប៉ុណ្ណោះ ហើយបើសិនជាយើងបានជួបប្រទះហើយ សូមចៀសវាង និងប្រយ័ត្នអោយមែនទែន។

( Marbled Cone Snail )

សត្វដែលមានពិសទី៤៖ គឺជាស្តេចពស់វែករនាម ដែលគេបានចាត់ទុកថាជាសត្វដែលមានពិសកាចសាហាវ បើទោះបីជាពិសរបស់វា ខ្សោយជាងពិសរបស់សត្វដទៃ ប៉ុន្តែចំពោះសត្វពស់ដូចគ្នា ពិសរបស់ស្តេចពស់វែករនាមនេះ គឺខ្លាំងជាងពស់ដទៃដល់ទៅ៥ដងឯណោះ។

( King Cobra )

សត្វដែលមានពិសទី៥៖ នៅក្នុងចំណោមសត្វ ដែលមានពិសកាចសាហាវជាងគេ នៅលើពិភពលោក គឺមានសត្វពីងពាង Funnel-Web នៅប្រទេសអូស្ត្រាលី។ ពីងពាងនេះគឺ មានឥទ្ធិពលខ្លាំងជាងគេ ក្នុងចំណោមសត្វពីងពាងពិសទាំងអស់។ ពីងពាងនេះ មានអានុភាពបង្ក អោយមានការឈឺចាប់យ៉ាងខ្លាំង និងមានសមត្ថភាពក្នុងការសម្លាប់មនុស្សម្នាក់ ក្នុងរយៈពេល ១៥ នាទី។

( Sydney Funnel-Web Spider )

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]