ប្រិយមិត្តប្រហែលជាចង់ដឹងហើយថា តើធ្វើយ៉ាងម៉េច ទើបអាចបកពងមាន់ស្ងោរ ដោយភាពងាយស្រួល និងបានរហ័ស ព្រោះការបកពងមាន់ស្ងោរ មានការលំបាកតិចតួចដែរ ដូចជា ពេលពងមាន់ក្តៅពិបាកកាន់បក ហើយជួនកាលបកមក ដោយទាំងពងមាន់ជាប់ជាមួយសំបកទៀតផង។

ថ្ងៃនេះដែរ ខ្មែរឡូត សូមលើកយកវិធីសាស្រ្ត ក្នុងការបកពងមាន់ស្ងោរឲ្យបានលឿន និងងាយស្រួលថែមទៀតផង ដោយចំណាយពេលត្រឹមតែ ១៥ ទៅ ២០វិនាទីតែប៉ុណ្ណោះ នឹងអាចបកពងមាន់ស្ងោរ បានទាំងមូលបានតែម្តង។

បើតាមខ្សែវីដេអូ ដែលត្រូវបានបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានបង្ហាញឲ្យឃើញថា ក្នុងការបកពងមានឲ្យបានលឿន និងងាយស្រួល គឺប្រើប្រាស់ត្រឹមតែកែវមួយតែប៉ុណ្ណោះ។

“បកពងមាន់ស្ងោរ ម៉េចត្រូវការកែវទៅវិញ?”

អនុវត្តន៏៖ យកពងមាន់ស្ងោរ ដាក់ចូលទៅក្នុងកែវទឹកមួយ រួចក្រឡុកវាចុះឡើងៗ ប្រហែល ១៥ ទៅ ២០វិនាទីជាការស្រេច ពេលនោះសំបកនៃពងមាន់ នឹងបែកចេញសល់តែសាច់ពងមាន់ប៉ុណ្ណោះ៕

តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព ៖ ស្ទ៉ម

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]