បុរសជាជាតិអាមេរិកម្នាក់ បានបង្ហាញថា អាវុធដែលមានអានុភាព សម្លាប់មនុស្សបានធ្វើឡើងដោយដៃ គឺគ្រឿងផ្សំរបស់វា មានលក់នៅតាមហាង ក្នុងព្រលានយន្ដហោះ។

បុរសម្នាក់ ដែលជាអ្នករក្សាសន្តិសុខដ៏ជំនាញ អាចយករបស់របរប្រើប្រាស់ធម្មតា ដូចជាម៉ាស៊ីនសំងួតសក់ និងថ្នាំបាញ់បំបាត់ក្លិនខ្លួន ដែលរបស់ទាំងនេះមានលក់ នៅក្នុងព្រលានយន្ដហោះ កន្លែងបន្ទាប់ពីឆែរឆេរវ៉ាលីហើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយពេលដែលបុរសរូបនេះ ដើរឆ្លងកាត់កន្លែងឆែកឆេរអាវុធ នៅព្រលានយន្ដហោះ គាត់បានបង្កើតនូវកាំភ្លើងមួយ ដែលគាត់បានហៅវាថា BLUNDERBUS។

កាំភ្លើងច្នៃដោយដៃរបស់គាត់ មានអនុភាពខ្លាំងណាស់ វាអាចសម្លាប់ជីវិតមនុស្សបាន ព្រោះកំលាំងរបស់វា អាចស្មើនឹងកាំភ្លើងមែនទែន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះកាំភ្លើងមួយនេះ? បើចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖











ប្រភព៖ បរទេស

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]