នេះពិតជារឿងមួយ ដ៏មិននឹកស្មាន ដែលពាក់កណ្តាលខ្លួនចុះទៅក្រោម នៃខ្លួនប្រាណ របស់ស្រ្តីម្នាក់នេះ មានរូបរាងយ៉ាងចម្លែក ជាទីបំផុត  ប្រៀបបាននឹងពាក់កណ្តាលមនុស្ស ពាក់កណ្តាលទៀត សត្វចម្លែក យ៉ាងដូច្នោះដែរ។

ស្រ្តីជួបរឿងដ៏អភ័ព្វ រូបនេះ បានហើមជើង និងរីកឡើងយ៉ាងធំ រហូតមកទល់ពេលនេះ សាច់ដែលរីកនោះ មានទម្ងន់ដល់ទៅ ៣១ គីឡូក្រាម ឯណោះ ហើយបើតាម ការឲ្យដឹងពីគ្រូពេទ្យ ជើងរបស់គាត់ កើតនូវជម្ងឺម្យ៉ាង ដែលពាក្យបច្ចេកទេស ក្នុងភាសាអង់គ្លេសហៅថា elephantiasis។ រូបគាត់មានឈ្មោះ Sadia Abdinur វ័យ ៣៥ឆ្នាំ រស់នៅប្រទេស សូម៉ាលី ត្រូវបានអ្នករស់នៅក្នុងតំបន់ មានការខ្លាចរអា និង ចៀសវាងមិនចង់ជួបនោះទេ ព្រោះតែពួកគេយល់ថា ស្រ្តីរូបនេះ ត្រូវខ្មោចព្រាយបិសាច ចូលក្នុងខ្លួន របស់គាត់។

គួរបញ្ជាក់ផងដែរថា រូបគាត់បានរស់នៅយ៉ាងលំបាកតោកយ៉ាក ជាទីបំផុត ក្រោយពីប្តី បានស្លាប់ចោលទៅ ដោយត្រូវគេបាញ់សម្លាប់ នៅនឹងមុខ ហើយពេលនេះ មានជម្ងឺចម្លែក ថែមទៀត ជាហេតុធ្វើឲ្យ ជីវិតកាន់តែលំបាកមួយកំរិតទៀត ព្រោះអ្នកភូមិ ឈប់រវីរវល់ ជាមួយនឹងរូបគាត់ ទៅហើយ។ ក្នុងនោះ គាត់ក៏ជាម្តាយ មានកូន ២នាក់ ក្នុងបន្ទុកគ្រួសារទៀតផង តែដោយសារតែមិនអាច ប្រកបរបរអ្វីបាននោះ គាត់គ្មានលទ្ធភាព រកប្រាក់មកចិញ្ចឹមកូនៗ បាននោះទេ គឺមានតែត្រូវបង្ខំ អោយកូនតូចៗ របស់ខ្លួន ចេញទៅដើរសុំទានគេ នៅតាមផ្លូវ តែប៉ុណ្ណោះ ដើម្បីរស់៕

តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ?



ប្រភព៖ yourjewishnews

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]