ភ្នំពេញៈ បុរសម្នាក់ ដែលជាជនអនាថា បានដេកស្លាប់ នៅលើចិញ្ចើមថ្នល់ ខាងត្បូងវត្ត ស្ទឹងមានជ័យ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១០និង៤០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវមុនីរ៉េត ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះនេះ ពុំត្រូវបានគេស្គាល់ ឈ្មោះនោះទេ តែគេដឹងថា ជាមនុស្សអនាថា ចេះតែដើរសុំទាននៅផ្សារស្ទឹងមានជ័យ ជារៀងរាល់ថ្ងៃ ។ ប្រភពបន្តថា នៅថ្ងៃកើតហេតុនេះ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឃើញបុរសអនាថា ដេកនៅ កន្លែងកើតហេតុ មិនងើបសោះ ហើយក៏ដើរទៅអើតមើល និងស្រែកហៅ តែមិនកំរើក ក៏យកដៃទៅអង្រួន បុរស រូបនោះ ទើបដឹងថា បុរសអនាថា បានផុតដង្ហើមទៅហើយ ប៉ុន្តែមិនដឹងតាំងពីពេលណានោះទេ។

បច្ចុប្បន្នសពជនអនាថានេះ ត្រូវបានលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ជួយ រៀបចំដឹកសព ទៅកាន់វត្តសំបួរ ដើម្បីចាត់ចែងបូជាតាមប្រពៃណី ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]