រូបភាពខាងក្រោមនេះ បានបង្ហាញពីរបួសមុខដ៏គួរឲ្យរន្ធត់ របស់ស្ដ្រីជនជាតិ Afghani ម្នាក់ ដែលត្រូវជនល្មើសជះទឹកអាស៊ីន ចំមុខរបស់នាង។

អ្នកស្រី Akhtara អាយុ ២៩ឆ្នាំ រស់នៅក្នុងផ្ទះដ៏តូចមួយ ដែលមានតែបន្ទប់គេមួយប៉ុណ្ណោះ និងមានកូន៤នាក់ក្នុងបន្ទុក ក្នុងទីក្រុង Kabul ប្រទេស Afghanistan ចក្រភពអារ៉ាប់។ កាលពីអាយុ១០ឆ្នាំ នាងបានរៀបការជាមួយ កូនអ្នកមានម្នាក់ ដែលមានអាយុច្រើន តែប្ដីរបស់នាងត្រូវបាន ក្មួយប្រុសរបស់នាងសម្លាប់។

ក្មួយប្រុសរបស់នាងដែលជាជនល្មើស មានឈ្មោះថា Amanullah បានសម្លាប់ប្ដីរបស់នាង បន្ទាប់មកបានសុំនាងរៀបការ តែត្រូវនាងបដិសេធ រួចហើយក៏ចាកចេញពីទីក្រុង Kabul។ បីឆ្នាំក្រោយ Amanullah បានត្រលប់មកវិញ នឹងបានទៅរក Akhtara ដល់ផ្ទះ ពេលដែលនាងបើទ្វារភ្លាម ជនល្មើស Amanullah បានជះទឹកអាស៊ីតចំមុខរបស់នាងតែម្ដង។

អ្នកស្រី Akhtara ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យធ្វើការសង្គ្រោះ រីឯជនល្មើស ត្រូវបានប៉ូលីសចាប់ខ្លួន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?








ប្រភព៖ dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]