គេថាគ្មានអ្វីជាអាថ៌កំបាំងនោះទេ នៅពេលតែមានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អោយតែមានរឿងអ្វីកើតឡើងតែបន្តិច បង្ហោះចូលហ្វេសប៊ុក ដឹងតែល្បីឈ្មោះតែម្តង។

ដូចគ្នានេះដែរ ខ្មែរឡូតធ្លាប់បានចុះផ្សាយអត្ថបទជាច្រើន ពាក់ព័ន្ធនឹងរឿងរ៉ាវវីដេអូយុវតីជាសិស្សានុសិស្សវ៉ៃគ្នា យ៉ាងអនាធិបតេយ្យរួចមកហើយ ប៉ុន្តែឥឡូវស្រាប់តែលេចចេញវីដេអូខ្ទើយសាច់ដុំ នាំគ្នាវ៉ៃគ្នា គួរអោយហួចចិត្តទៅវិញ។

វីដេអូដែលមានរយៈពេល ២នាទីនេះ ត្រូវបានបង្ហោះក្នុងហ្វេសប៊ុក ដោយមានខ្ទើយ ៤ នាក់ ម្ខាង ២នាក់បានបើកឆាកប្រយុទ្ធយ៉ាងក្តៅគគុក គួរអោយអស់សំណើច។ ហើយអ្វីដែលហួសចិត្តជាងនេះនោះ គឺពួកគេទាំងអស់បែរជាបញ្ចេញកាយវិការវាយគ្នា បែបក្រមិចក្រមើម ម្ញេះម្ញោះ ព្រមទាំងមានអ្នកបន្ទោរ និងបញ្ចូលសម្លេងនៅពីក្រោយ ថែមទៀតផង។

ទោះជាយ៉ាងណា សកម្មភាពទាំងនេះ ត្រូវបានសាធារណៈជនជាច្រើន នាំគ្នាធ្វើការរិះគន់ ដែលក្លាហានវ៉ៃគ្នាយ៉ាងបើកចំហបែបនេះ។


ដូចនេះបើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]