ភ្នំពេញ ៖ ហេតុការណ៍មួយ ដែលធ្វើឲ្យអ្នកដំណើរជាច្រើន និងប្រជាពលរដ្ឋមានការកត់ស្លុត យ៉ាងខ្លាំង ដោយបុរសម្នាក់ ធ្លាក់ពីលើរថយន្តកុងតឺន័រ ដែលកំពុងបើកលឿន តាមបណ្តោយផ្លូវលេខ ២៧១ មុខ សាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះខាងលើ មានឈ្មោះ សុខ វណ្ណ ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៤០ ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុនោះ គេសង្កេតឃើញបុរសរងគ្រោះ ជិះពីលើរថយន្ត កុងតឺន័រ មួយគ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ទិសដៅពីជើងទៅត្បូង ដោយរថយន្ត កុងតឺន័របើកលឿន ។ ហើយខណៈដល់ចំណុចខាងលើទំនងបុរស រងគ្រោះ ងងុយដេក ក៏របូតដៃធ្លាក់ពី លើរថយន្តមកលើថ្នល់ រងរបួសធ្ងន់ធ្ងរតែម្តងទៅ។ ចំណែករថយន្តកុងតឺន័របានដំណើរទៅមុខបាត់ភ្លាមៗ ដោយពុំដឹងថា មានមនុស្សធ្លាក់ពីលើរថយន្តឡើយ ។

ជនរងគ្រោះ ក្នុងហេតុការណ៍នេះ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ។ ហើយ សមត្ថកិច្ចបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបាត់បង ប្អូន ដូចក្នុងរូបភាព ដែល ផ្សាយតាមប្រព័ន្ធវេបសាយ និងកាសែត រួមជាមួយកញ្ជក់ទូរទស្សន៍នេះ សូមមេត្តាមករកនៅមន្ទីររុស្ស៊ី ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]