ជាមួយនឹងតម្រូវការមិនចេះឆ្អែតឆ្អន់របស់មនុស្ស បានធ្វើអោយយើងហ៊ានប្រព្រឹត្ត និងលះបង់នូវអ្វីៗគ្រប់យ៉ាង ដើម្បីធ្វើយ៉ាងម៉េចអោយតែសម្រេចបាន គោលបំណងរបស់ខ្លួន។ ជាពិសេសនោះគឺតម្រូវការសម្ភារនិយម ដែលបច្ចុប្បន្នកំពុងតែកើតមានឡើងយ៉ាងច្រើនសន្ធឹក ទៅលើមនុស្សគ្រប់ស្រទាប់ជាពិសេសគឺ ស្រទាប់យុវវ័យ។

ក្នុងនោះនៅពេលដែលមនុស្សឃើញគេប្រើប្រាស់របស់របរ រឺបើកបរយានជំនិះទំនើបៗនោះ រមែងតែងតែមានចិត្តចង់បាន ដូចជាទូរស័ព្ទស៊េរីទំនើប រឺរថយន្តម៉ាក់ល្បីៗច្រើនទៀត ជាដើម។

តួយ៉ាងកាលពីថ្មីៗនេះ រឿងគួរអោយហួសចិត្តមួយ បានកើតឡើងដោយបុរសម្នាក់ បានសម្រេចចិត្តលក់អវៈយវៈភេទរបស់ខ្លួន ដើម្បីជាថ្នូរនឹងរថយន្តស៊េរីទំនើបមួយគ្រឿង។

បើតាមប្រភពសារព័ត៌មាន បានអោយដឹងថា បុរសម្នាក់នេះមានឈ្មោះថា Mark Parisi បានប្រកាសនៅក្នុងកម្មវិធី CBS មួយ ដោយលោកសុខចិត្តបរិច្ចាគពងស្វាសរបស់ខ្លួន ទៅដល់មជ្ឈមណ្ឌលស្រាវជ្រាវវិជ្ជសាស្ត្រ ក្នុងតម្លៃ ៣៥ ០០០ ដុល្លារ ដើម្បីទិញរថយន្ត នីសសាន់ 370z ស៊េរីថ្មីមួយគ្រឿង។

ទោះជាយ៉ាងណាក៏ដោយ គេនៅមានមន្ទិលសង្ស័យថាតើ នៅពេលលោកបាត់បង់ពងស្វាសរបស់ខ្លួន តើលោកនឹងអាចរស់នៅបន្តទៀតដែររឺទេ? បើរស់នៅបាន តើលោកបានរថយន្តមក ប៉ុន្តែអ្នកបើកបរមានលក្ខណៈខុសភេទ តើនេះនឹងទៅជាយ៉ាងណាវិញ?




ដូចនេះបើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ សារព័ត៌មានអូស្ត្រាលី

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]