កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៣មុននេះ ស្ដ្រីវ័យ២៧ឆ្នាំម្នាក់ បានសម្រាលកូនដែលមាន ទំងន់មួយដ៏មិនគួរឲ្យជឿនោះគឺ ៦.១៧ គីឡូក្រាម ។

តាមប្រភពព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា នារីនេះតែងតែពិសារទឹកគោនិង ស៊ុត មួយជារៀងរាល់ថ្ងៃមិនលុះពេលនោះទេ បន្ថែមជាមួយនឹង ការញ៉ាំផ្លែឈើដ៏ច្រើនសន្ធឹកសន្ធាប់ ដែលទំងន់របស់នាងកាលពីមានផ្ទៃពោះនោះ គឺឡើងមួយគុណជាពីរ ពីអ្នកមានផ្ទៃពោះធម្មតានៅក្នុងប្រទេសចិននេះ។ ទោះជាបែបនេះក្ដី នាងនិងកូនមានសុខភាពល្អជាធម្មតា តែក្រុមគ្រូពេទ្យ បាននិយាយថា កូនរបស់នាងនឹងអាចប្រឈមមុខនឹង បញ្ហាសុខភាពនាថ្ងៃអនាគត។

ជាមួយគ្នានោះលោក Xu Chang ជាអ្នកគ្រប់គ្រងនៅក្នុងស្ថាប័ននៃមន្ទីរពេទ្យនេះ និយាយថា ភាពធំធាត់ហួសកម្រិត នឹងអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពនៅថ្ងៃក្រោយ ជាពិសេសក្មេងដែលទើបតែកើតមក ហួសទំងន់នោះ ដោយសារតែជាធម្មតា ក្មេងដែលកើតមកដំបូងគួរតែមានទំងន់លើសពី ២ គីឡូក្រាមឬ ក្រោម៣គីឡូក្រាម។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]