កាលពីថ្មីៗនេះ គេហទំព័រ Wealth.X.com សហការជាមួយធនាគារសហជីពរបស់ប្រទេសស្វីស បានចេញរបាយការណ៍ថ្មីមួយ បង្ហាញពីព័ត៌មានទាក់ទងនឹងមហាសេដ្ឋីនានា ជុំវិញពិភពលោកតាមតំបន់ ប្រទេស ទីក្រុង ដោយពឹងផ្អែកទៅលើទ្រព្យសម្បត្តិឯកជនរបស់ពួកគេ។

យោងតាមរបាយការណ៍នេះបានអោយដឹងថា អាត្រានៃចំនួនមហាសេដ្ឋីនៅលើពិភពលោក បានកើនឡើងដល់ប្រហែលជា ២ ១៧០នាក់ហើយ ដែលទ្រព្យសម្បត្តិបូកចូលគ្នាទាំងអស់មានប្រមាណជិត ៦.៥ កោដិដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះប្រហែល ៦០%នៃចំនួនមហាសេដ្ឋី ផ្តើមចេញពីការធ្វើជំនួញឯកជនខ្លួនឯងផ្ទាល់ ខណៈ ២០%ទៀត ផ្តើមចេញពីការទទួលកេរ្តិ៍មរតក ហើយ ២០%នៅសល់ គឺផ្តើមចេញពីការធ្វើជំនួញដោយខ្លួនឯងផ្ទាល់ លាយលំនឹងទ្រព្យសម្បត្តិកេរ្តិ៍មរតក។

ដូចនេះដើម្បីជាចំណេះដឹងមួយ ខ្មែរឡូតនឹងបង្ហាញជូនប្រិយមិត្តនូវ ប្រទេសនិងតំបន់ដែលមានជាងគេទាំង ១០ នៅលើពិភពលោក ខាងក្រោម៖

លេខ ១០៖  ប្រទេស ស្វីស

ចំនួនមហាសេដ្ឋីៈ            ៦១ នាក់            ទ្រព្យសម្បត្តិសរុបៈ          ១២៨ ពាន់លានដុល្លារ


លេខ ៩៖  ប្រទេស Saudi Arabia

ចំនួនមហាសេដ្ឋីៈ            ៦៤ នាក់            ទ្រព្យសម្បត្តិសរុបៈ          ២០៤ ពាន់លានដុល្លារ


លេខ ៨៖  ប្រទេស បារាំង

ចំនួនមហាសេដ្ឋីៈ            ៦៤ នាក់            ទ្រព្យសម្បត្តិសរុបៈ          ២០២ ពាន់លានដុល្លារ


លេខ ៧៖  ទីក្រុង ហុងកុង

ចំនួនមហាសេដ្ឋីៈ            ៧៥ នាក់           ទ្រព្យសម្បត្តិសរុបៈ          ២២៤ ពាន់លានដុល្លារ


លេខ ៦៖  ប្រទេស ឥណ្ឌា

ចំនួនមហាសេដ្ឋីៈ            ១០៣ នាក់         ទ្រព្យសម្បត្តិសរុបៈ          ១៨០ ពាន់លានដុល្លារ


លេខ ៥៖  ប្រទេស រុស្សី

ចំនួនមហាសេដ្ឋីៈ            ១០៨ នាក់         ទ្រព្យសម្បត្តិសរុបៈ          ៣៤២ ពាន់លានដុល្លារ


លេខ ៤៖ ចក្រភពអង់គ្លេស

ចំនួនមហាសេដ្ឋីៈ            ១៣៥ នាក់         ទ្រព្យសម្បត្តិសរុបៈ          ៤២០ ពាន់លានដុល្លារ


លេខ ៣៖  ប្រទេស អាឡឺម៉ង់

ចំនួនមហាសេដ្ឋីៈ            ១៤៨ នាក់         ទ្រព្យសម្បត្តិសរុបៈ          ៤៣២ ពាន់លានដុល្លារ


លេខ ២៖  ប្រទេស ចិន

ចំនួនមហាសេដ្ឋីៈ            ១៥៧ នាក់         ទ្រព្យសម្បត្តិសរុបៈ          ៣៨៤ ពាន់លានដុល្លារ


លេខ ១៖  សហរដ្ឋអាមេរិច

ចំនួនមហាសេដ្ឋីៈ            ៥១៥ នាក់         ទ្រព្យសម្បត្តិសរុបៈ          ២ ០៦៤ ពាន់លានដុល្លារ


តើប្រិយមិត្តចង់ទៅរស់នៅ ប្រទេសរឺតំបន់ណាមួយខាងលើ?

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]