យោងតាមប្រភពព័ត៌មាន nbcnews បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ គ្រោងឆ្អឹងកូនដាយណូស័រ ប្រភេទ Rhinoceroslike Dinosaur កាលពី ៧០លានឆ្នាំមុន ត្រូវបានគេរកឃើញ នៅក្នុងប្រទេសកាណាដា។

បើតាមការស្រាវជ្រាវ និងពិសោធន៏រួចមក បានឲ្យដឹងថា កូនដាយណូស័រនេះ មានអាយុទើបតែ ៣ឆ្នាំប៉ុណ្ណោះ និងមានប្រវែង ១.៥ម៉ែត្រ ហើយនៅពេលដែលវា ដើរចូលទៅក្នុងទន្លេ នៅជិតខេត្ត Alberta ក្នុងប្រទេសកាណាដា ក៏បានលង់ទឹកទន្លេងាប់ ប្រហែល ៧០លានឆ្នាំទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ គ្រោងឆ្អឹងកូនដាយណូស័រនេះ គឺស្ថិតនៅភាពល្អប្រសើរ និងមិនបាត់បង់រូបរាងដើមឡើយ។

យ៉ាងណាមិញ គ្រោងឆ្អឹងតូចជាងគេបំផុត នៃប្រភេទដាយណូស័រ Rhinoceroslike Dinosaur នេះ ពុំដែលធ្លាប់រកឃើញ ពីក្នុងក្រុមនៃដាយណូស័រស្នែងឡើយ (Horned Dinosaur) ខណៈដែលដាយណូស័រស្នែង ដូចជា ដាយណូស័រស៊ីរុក្ខជាតិ  (Ceratopsids)  និងប្រភេទដាយណូស័រ Triceratops ត្រូវបានគេរកឃើញរួមមកហើយ ប៉ុន្តែឥឡូវនេះ ដាយណូស័រ Rhinoceroslike Dinosaur  ក៏ត្រូវបានគេរកឃើញដែរ៕









ប្រភព ៖ nbcnews

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]