វាមិនដែលមានគំនិតល្អៗ នៅពេលដែលលោកអ្នកកំពុងតែ មានជាតិស្រវឹងនោះទេ។ តើមែនទេ?

តួយ៉ាងដូចជា និស្សិតប្រុសឆ្នាំទី៣ម្នាក់ ដែលជាសិក្សាផ្នែកពាណិជ្ជកម្ម នៅក្នុងមហាវិទ្យាល័យ Nottingham ប្រទេសអង់គ្លេស បានធ្វើរឿងដ៏ឆ្កួតលីលា ក្រោយពីមានមិត្ដភិក្ដប្រុសគ្នាឯង ស្នើសុំឲ្យយកក្បាល ទៅបោកនឹងតុកាហ្វេ និងផ្ដល់ប្រាក់ចំនួន ២០ផោន ឬ៣២ដុល្លារអាមេរិក។ យ៉ាងណាមិញ និស្សិតនេះក៏មិនស្ទាក់ស្ទើរក្នុងការធ្វើដែរ ដែលទោះបីជាមិត្ដភិក្ដស្រី នៅក្នុងបន្ទប់នេះធ្វើការហាមឃាត់ក៏ដោយ។ 

អ្វីដែលមិនគួរឲ្យជឿ តុនោះមិនបានបែកទេ តែបែរជាក្បាលនិស្សិតប្រុស ជាប់ផុងនៅក្នុងតុកាហ្វេនេះទៅវិញ ដែលពេលនោះ និស្សិតនេះត្រូវបានមិត្ដភិក្ដ លើកជើង និងបែរក្រឡាប់ទៅម្ខាងទៀត ដើម្បីឲ្យបុរសនេះផ្ទាល់យកក្បាលចេញមកដោយខ្លួនឯងតែម្ដង។ ទោះជាយ៉ាងណា និស្សិតនេះមិនបានគិតពីតម្លៃតុ ១៥ផោន ដែលខ្លួនត្រូវទិញមកវិញទេ នៅក្នុងពេលដែលខ្លួនមានគំនិតឡប់ៗ ចង់បោកក្បាលទៅនោះ។ ដូចនេះមានន័យថា និស្សិតនេះបានទទួលបានប្រាក់ ២០ផោនពីមិត្ដភិក្ដមែន តែត្រូវចំណាយប្រាក់ទិញតុវិញ គឺ ១៥ផោន ដែលនេះមានន័យថា គឺខ្លួននៅសល់តែ ៥ផោន យកមកប៉ះប៉ូវឈាមនៅលើមុខនិងក. របស់ខ្លួនតែប៉ុណ្ណោះ។

នេះជាសំណាង ដែលបុរសនេះមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ចុះប្រសិនជាហេតុការណ៍ទាំងនេះ កើតឡើង និងបង្កឲ្យបុរសនេះមានគ្រោះថ្នាក់ ក្នុងជីវិតវិញ តើរឿងរ៉ាវនឹង ទៅជាយ៉ាងណាទៅ? សូមកុំធ្វើអ្វីមួយ នៅពេលដែលខ្លួន ស្ថិតនៅក្នុងសភាពស្រវឹង។

សូមទស្សនាវីដេអូទាំងអស់គ្នា៖


ប្រភពពី បរទេស

ម៉ា,ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]