កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងស្ទើរតែមិនជឿ បន្ទាប់ពីបានឃើញ កូនឆ្កែមួយក្បាល ដែលមានមុខស្រដៀងនឹងលោក អាឌុលអ៊ីត្លែរ (Adolf Hitler)។

យោងតាមសារព័ត៌ ម៉េត្រូ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា លោក Lynda Whitehead រស់នៅក្នុងទីក្រុង Yorkshire នៃភាគជើងប្រទេសអង់គ្លេស បានចិញ្ចឹមកូនឆ្កែ ពណ៌សលាយខ្មៅមួយក្បាល ដែលវាមានឈ្មោះថា ផាត ហើយវាមានមុខស្រដៀងនឹង មេដឹកនាំ Nazi ជនជាតិអាល់ឡឺម៉ង់ គឺលោក អាឌុលអ៊ីត្លែរ (Adolf Hitler)។

បើតាមការពិនិត្យមើលរូបថតរបស់លោក អាឌុលអ៊ីត្លែរ ជាមួយនឹង ផាត គេបានសង្កេតឃើញថា រោមពណ៌ខ្មៅនៅលើក្បាល ផាត គឺមានភាពស្រដៀងទៅនឹងម៉ូតសក់ របស់លោក អាឌុលអ៊ីត្លែរ ចំនែកឯនៅក្រោយច្រមុះ ផាត ក៏មានរោមខ្មៅ ហាក់ដូចទៅនឹងពុកមាត់ របស់លោក អាឌុលអ៊ីត្លែរ អីចឹងដែរ។

យ៉ាងណាមិញ កូនឆ្កែដែលមានឈ្មោះថា ផាត ត្រូវបានគេគ្រប់គ្នាប្តូរមកហៅវាថា អាឌុល វិញម្តង ដោយសារតែវាមានលក្ខណៈមួយចំនួន ដែលស្រដៀងទៅនឹងលោក អាឌុលអ៊ីត្លែរ។ គួរបញ្ជាក់ផងដែរថា ផាត គឺជាប្រភេទឆ្កែ shih tzu កាត់ French bulldog ហើយវាមានបងប្អូនពីរក្បាលទៀត ប៉ុន្តែពួកវាមិនមានលក្ខណៈអ្វី ស្រដៀងទៅនឹងលោក  អាឌុលអ៊ីត្លែរ ឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត