នៅពេលដែលចំនួនអ្នកលេង បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានកើនឡើងយ៉ាងកំហុក នាពេលសព្វថ្ងៃនោះ គេសង្កេតឃើញមានប្រិយមិត្តជាច្រើន បានប្រើប្រាស់បណ្តាញនេះ ដើម្បីទំនាក់ទំនងជាមួយមិត្តភក្តិ ជជែកគ្នាកំសាន្ត ព្រមទាំងធ្វើការបង្ហោះរូបភាព cute cute ដើម្បីទាក់ទាញអ្នកលេងផ្សេងៗ អោយ LIKE ថែមទៀតផង។

ក្នុងនោះ មានប្រិយមិត្តជាច្រើននិយមប្រើប្រាស់ កម្មវិធីកាមេរ៉ា ៣៦០ ដើម្បីធ្វើយ៉ាងម៉េចអោយរូបភាពរបស់គេ មើលទៅស្រស់ស្អាត ប្រកបដោយភាពទាក់ទាញ រហូតដល់មានអ្នកលេងខ្លះបានព្រលយពាក្យថា ស្អាតអីស្អាតយ៉ាងនេះ? ឯខ្លះទៀតបែរជាចម្អកវិញថា ប្រហែលជាចាញ់បោក កាមេរ៉ា ៣៦០ ហើយមើលទៅ។

ដូចនេះហើយ ទើបកាលពីថ្មីៗនេះ ក្រុម Single ដែលមានសមាជិកទាំងអស់ ៤ រូបបានចាប់ដៃគូសហការគ្នាបង្ហើរសំនៀង ក្នុងបទចម្រៀង កាមេរ៉ា ៣៦០ មួយបទ ដើម្បីលាតត្រដាងពីការពិត ពីធាតុពិតនៃកម្មវិធីកាមេរ៉ា ៣៦០ ថាតើវាមានឥទ្ធិពលប៉ុណ្ណា ដល់អ្នកលេងហ្វេសប៊ុក ជាពិសេសនោះគឺស្រទាប់យុវវ័យនេះឯង។


សូមសម្តាប់វីដេអូបទចម្រៀងខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ យូធូប

ក្រុមចម្រៀង៖ Single

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]