គ្មាននរណាម្នាក់ កើតមកហើយមិនធ្វើអ្វីសោះនោះទេ។ ការងារគឺជាអាជីពសំខាន់ណាស់ សំរាប់ជីវិតបុគ្គលម្នាក់ៗ។ នៅពេលដែលអ្នកចង់ដាក់ពាក្យធ្វើការ មិនថានៅតាមស្ថាប័នរដ្ឋ ឬឯកជនទេ គេតែងតែចង់បាននូវបុគ្គលិក ដែលឧស្សាហ៍ព្យាយាម ចិត្តអំនត់ ស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ។

៩ចំនុចខាងក្រោមនេះ គឺជាគន្លឹះដើម្បីក្លាយជាអ្នកឧស្សាហ៍ធ្វើការងារ៖

១.ចាប់ផ្តើមពីកុមារភាព នេះគឺជាផ្នែកដ៏ធំមួយ នៃការរៀនអោយក្លាយជា អ្នកឧស្សាហ៍ធ្វើការងារ ហើយប្រសិនបើអ្នក ឆាប់ចាប់ផ្តើមនោះអ្នកនឹង រៀនច្រើនអំពីវាកាន់ប្រសើរឡើង។

២.ស្នើរសុំការជួយ ក្នុងនោះបើសិនជាមិនយល់អ្វីមួយ ត្រូវតែសួរ និងទទួលការជួយពីអ្នកដទៃ ឬក៏ការណែនាំ។ ហើយបើសិនជាអ្នកដទៃត្រូវ ការជួយពីអ្នក គម្បីជួយគេវិញទៅតាមលទ្ធភាព។

៣.កុំអាត្មានិយម បើសិនជាអ្នកជាមនុស្សអាត្មានិយម អ្នកនឹងមិនអាចក្លាយជាមនុស្សឧស្សាហ៍ ធ្វើការបានទេ។ អ្នកគួរតែគិតដល់អ្នកដទៃនៅពេល ដែលអ្នកកំពុងធ្វើការ។

៤.លើកទីមួយមិនជោគជ័យត្រូវព្យាយាមទៀត អ្នកគួរតែជាមនុស្សព្យាយាម មិនត្រូវបោះបង់អ្វី ដោយងាយនោះទេ ពីព្រោះវាជាផ្នែកដ៏ធំមួយ ដើម្បីអោយអ្នកកា្លយជាមនុស្ស ឧស្សាហ៍ធ្វើការ។ អោយតែអ្នកជាមនុស្សឧស្សាហ៍ គឺមិនត្រូវបាន បរាជ័យទេ ព្រោះវាជាមធ្យោបាយ អោយសំរេចបានជោគជ័យ។ គួរតែគិតនៅក្នុងចិត្តថា (ខ្ញុំអាចធ្វើបាន) រាល់អ្វីដែលអ្នកកំពុងធ្វើ។

៥.ចែករំលែកគំនិតរបស់អ្នក ក្នុងករណីដែលអ្នកមាន គំនិតអំពីគំរោងអ្វីមួយ គួរតែចែករំលែក។ មនុស្សដែលឧស្សាហ៍ តែងតែធ្វើការចែករំលែកនូវគំនិតថ្មីៗ អំពីគំរោងអ្វីមួយ។ គំនិតរបស់អ្នកអាច ដឹកនាំអ្វីមួយដែលមិនគួរអោយជឿ ហើយក៏អាចបង្កើនការគិត របស់អ្នកទៀតផង។

៦.ឧស្សាហ៍ដូចអ្នកដទៃ មានមនុស្សដែលឧស្សាហ៍ព្យាយាម ជាច្រើនជុំវិញខ្លួនយើង។ អ្នកគួរព្យាយាមធ្វើសកម្មភាព អោយស្រដៀងទៅនឹងនរណាម្នាក់ ដែលគិតថា គេជាមនុស្សដែលឧស្សាហ៍ធ្វើការ។ ធ្វើបែបនេះ អ្នកនឹងរៀនពីគេ នូវចំនុចដែលខ្លួនអ្នកមិនទាន់មាន។

៧.ពេលណាមួយដែលទទួលបាន ត្រូវតែបន្តធ្វើ ខណៈដែលអ្នកចាប់ផ្តើមធ្វើការ ហើយដល់ចំនុចដែលពិបាកបំផុតនោះ ត្រូវព្យាយាមបន្ត។ ត្រូវធ្វើការងារដែលគិតថាលំបាកនោះអោយប្រសើរឡើង ហើយខិតខំបន្ថែមទៀត នោះអ្នកនឹងបានសំរេច។

៨.ជឿជាក់លើខ្លួនឯង អ្វីដែលយើងគួរដឹងនោះគឺ មនុស្សម្នាក់ៗ អាចកើតមក ជាមនុស្សឧស្សាហ៍ធ្វើការ បានគ្រប់ៗគ្នា។ ក្នុងរាង្គកាយមនុស្ស គឺមានបញ្ញា ការគិត ខុសប្លែកពីគ្នាដែរ។

៩.អ្នកឧស្សាហ៍ធ្វើការ គឺប្រើកំលាំងធ្វើការ ច្រើនជាងអ្នកដែលប្រើគំនិតបញ្ញា។ ប្រើគំនិតបញ្ញាធ្វើការហៅថា ធ្វើការដោយឆ្លាតវៃ ។

 
ដោយ រស្មី

ខ្មែរឡូត

ប្រភព៖ wikihow 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]