ក្នុងរយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពតមានភ្ញៀវទេសចរជិត ១លាន ៤សែននាក់បានមកលេងកម្សាន្ត

//s9.kh1.co/7a/7a88f1452ab3241e11644c8b99dfc3335f3f6409.jpg
សង្គម

 ១៧-មេសា-២០២៤ ១២ល្ងាច · ១៣ ថ្ងៃមុន

ក្នុងរយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពតមានភ្ញៀវទេសចរជិត ១លាន ៤សែននាក់បានមកលេងកម្សាន្ត

កំពត៖ ក្នុងរយ:ពេល៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពតទទួលភ្ញៀវទេសចរចូលមកលេងកម្សាន្តបានប្រមាណជិត ១លាន ៤សែននាក់ បានមកសម្រាកកម្សាន្តក្នុងខេត្ត និងដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា រយ:ពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តកំពតទទួលភ្ញៀវមកលេងកម្សាន្តចំនួន ១.៣៩៩.៨៩៧នាក់ ក្នុងនោះភ្ញៀវជាតិមាន ១.៣៩៦.៧៧៥នាក់ ភ្ញៀវទេសចរបរទេសមានចំនួន៣.១២២នាក់។

លោកប្រថានមន្ទីរបានឱ្យដឹងបន្ថែមថា ចំពោះគោលដៅទេសចរណ៍ដែលកំពុងមានភាពទាក់ទាញក្នុងខេត្តកំពត គឺរូបសំណាកសេះសមុទ្របាញ់ទឹក ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលភាគច្រើនគឺបានមកលេងកម្សាន្តនៅទីនោះ រួមជាមួយនឹងការថតរូបអនុស្សាវរីយ៍ផងដែរ។ ទន្ទឹមនឹងនោះ តំបន់ត្រជាក់ នៅរង្វង់មូលទុរេនខេត្តកំពត ក៏ជាទីតាំងទាក់ទាញមួយផងដែរ ខណៈតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាមានភ្ញៀវទៅលេងកម្សាន្តច្រើនជាងឆ្នាំមុនៗ។

លោកប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមថា ចំពោះស្ថានភាពទូទៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺប្រព្រឹត្តទៅដោយរលូន គ្មានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T