សប្បាយរីករាយជាមួយ Smart នៅខេត្តសៀមរាប និងបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤

//s9.kh1.co/0e/0ebc101de024c11645686d8306ea323f766935a4.png
សង្គម

 ១២-មេសា-២០២៤ ១ល្ងាច · ១៧ ថ្ងៃមុន

ចូលរួមអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះជាមួយក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជា Smart Axiata ដែលនឹងនាំមកជូននូវព្រឹត្តិការណ៍កម្មវិធីកម្សាន្តទាំងបែបប្រពៃណី និងបែបសម័យសប្បាយៗនៅថ្ងៃទី ១៣, ១៤, ១៥ និង ១៦ នាខេត្តភាគពាយ័ព្យដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជាពីរខេត្តរួមមាន ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

បន្ទាប់ពីបានចូលរួមសហការរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍ធំៗពីររួមមាន ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈលើកទី ៧ និងកម្មវិធីសង្ក្រាន្តខេម៉លរួចមក Smart ពិតជាមានមោទនភាពជាខ្លាំងក្នុងការរួមចំណែកភ្ជាប់ខ្លួនគាំទ្រ និងលើកស្ទួយដល់សម្បត្តិបេតិកភណ្ឌ ស្នាដៃទាក់ទងជាមួយនឹងសិល្បៈ វប្បធម៌ខ្មែរដ៏ថ្លៃថ្លាគ្រប់ទម្រង់ និងសម្បូរបែបរបស់ប្រទេសកម្ពុជា ក៏ដូចជាការនាំមកជូននូវភាពសប្បាយរីករាយតាមរយៈការប្រគំតន្រ្តីបុរាណ សម័យ ដល់ទស្សនិកជនដែលចូលរួមផ្ទាល់នាទីតាំងព្រឹត្តិការណ៍ផ្ទាល់ក៏ដូចជាទស្សនិកជនដែលបានទស្សនាការ Live នៅលើទំព័រហ្វេសបុកផ្លូវការរបស់ Smart ។ ស្របទៅតាមសកម្មភាពជោគជ័យដែលទទួលបានពីព្រឹត្តិការណ៍ទាំងពីរនេះ Smart មានសេចក្តីសោមនស្សក្នុងការនាំមកជូននូវព្រឹត្តិការណ៍បន្ទាប់ធំៗពីរ ដែលនឹងធ្វើឡើងក្នុងខេត្តសៀមរាប​ និង ខេត្តបន្ទាយមានជ័យ។

សកម្មភាពការសម្តែងសិល្បៈក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈលើកទី ៧

មហាជនដែលរស់នៅក្នុងខេត្តផ្ទាល់ក៏ដូចជាអ្នកដែរធ្វើដំណើរពីខេត្តក្រុងផ្សេងៗ អាចមកលេងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យដោយនាំក្រុមគ្រួសារ មិត្តភ័ក្តិ បងប្អូនមកលេងនៅទីតាំងផ្ទាល់ដោយសេរី។ សម្រាប់ខេត្តសៀមរាប កម្មវិធីយើងនឹងប្រព្រឹត្តឡើងនៅទីតាំងជាប់សួនច្បារព្រះរាជដំណាក់ រីឯសម្រាប់ខេត្តបន្ទាយមានជ័យវិញ កម្មវិធីនឹងប្រព្រឹត្តទៅនៅទីតាំងសួនវេទិកា ក្រុងសិរីសោភ័ណ។ ព្រឹត្តិការណ៍ទាំងពីរនេះនឹងមានកម្មវិធីកម្សាន្តសប្បាយៗ រួមមានការលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្តជាមួយចង្វាក់ប្រពៃណីខ្មែរ ទស្សនីយភាពរបាំបុរាណ ការសម្តែងល្ខោន និងទស្សនីយភាពសិល្បៈពិសេសផ្សេងៗទៀតជាច្រើនផងដែរ។ ក្រៅពីសិល្បៈបុរាណដ៏ថ្លៃថ្លា និងប្រពៃរបស់ខ្មែរយើង Smart និង Pleng ក៏នឹងនាំមកជូននូវការប្រគំតន្រ្តីពីរោះរណ្តំដ៏ពិសេសក្រោមការចូលរួមពីសិល្បករសិល្បការិនីល្បីៗដ៏មានប្រជាប្រិយភាពជាច្រើនរូប។ ក្រុមហ៊ុន Smart ក៏នឹងមានស្តង់ដែលអនុញ្ញាតឱ្យអ្នកចូលរួមមានឱកាសបើកស៊ីមកាត Smart ក៏ដូចជាស្វែងយល់ពីផលិតផលដ៏ពិសេសៗរបស់ Smart  ហើយអ្នកចូលរួមក៏អាចលេងល្បែងប្រពៃណីខ្មែរសប្បាយៗដើម្បីឈ្នះរង្វាន់ពិសេសៗពី Smart ផងដែរ។

ក្នុងនាមជាក្រុមហ៊ុនដែលចូលរួមគាំទ្រ និងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងពីរនេះ Smart សូមអំពាវនាវឱ្យមហាជនអញ្ជើញសាទរ និងចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឱ្យបានច្រើនកុះករដើម្បីទទួលបាននូវភាពសប្បាយរីករាយជាមួយសិល្បៈប្រពៃណីបុរាណខ្មែរ និងកម្មវិធីពិសេសៗដ៏ទៃទៀត។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះក៏បង្កប់នូវគុណតម្លៃដ៏វិសេសវិសាលនូវការជួបជុំក្រុមគ្រួសាររ បងប្អូន មិត្តភក្តិក្នុងរដូវបុណ្យទានដែលបង្ហាញពីតម្លៃនៃសាមគ្គីភាព ក៏ដូចជាការចូលរួមគាំទ្រ លើកស្ទួយ ថែរក្សា និងលើកកម្ពស់់បេតិកភណ្ឌវប្បធម៌ជាតិដ៏ថ្លៃថ្លារបស់យើង។

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T