ក្រុមហ៊ុនអនឡាញ match.com គឺជាក្រុមហ៊ុន ស្វែងរកគូស្រ.ករ មួយដែលអាចឲ្យមនុស្សពេញវ័យ ប្រុសស្រីដែលចង់មានដៃគូ។ ក្រុមហ៊ុននេះផងដែរ បង្កើតឡើងកាលពីខែមេសា ឆ្នាំ ១៩៩៥ អាចទំនាក់ទំនង រកគូស្រ.ក បានរហូតដល់ ២៤ប្រទេស ក្នុងនោះមាន ១៥ភាសាយើងអាចជ្រើសរើសបាន។

យ៉ាងណាមិញ កាលពីពេលថ្មីនេះ មានតារាម៉ូដែលម្នាក់ឈ្មោះ Yullana Avalos បានដាក់ពាក្យបណ្ដឹង ប្ដឹងទៅកាត់ក្រុមហ៊ុន មួយនេះចំនួន ១.៥កោដិដុល្លារ ដោយសារតែមានមនុស្សរាប់រយនាក់ បានប្រើប្រាស់រូបថតរបស់នាង ធ្វើជារូបភាពគណនេយ្យ ក្លែងក្លាយរបស់ពួកគេ ហើយធ្វើការណាត់ជួបដៃគូ ដោយគ្មានការយល់ព្រមពីនាង។

អ្នកនាង Avalos បាននិយាយថា ក្រុមហ៊ុន match.com បានធ្វើខុសពីច្បាប់រក្សាសិទ្ធិ។ នៅក្នុងពាក្យបណ្ដឹងរបស់អ្នកនាង Avalos ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុននេះបង្កើតគណនេយ្យក្លែងក្លាយ ដោយចេតនា ដោយមិនបានប្រាប់ឲ្យច្បាស់នូវ លក្ខខ័ណ្ឌមុនពេលដែល អតិថិជនចូលប្រើប្រាស់ ហេតុដូចនេះហើយ នាងចង់ប្ដឹងប្រាក់សំណង ៥០០លាន ថ្លៃខូចខាត និង១កោដិដុល្លារទៀតថ្លៃ ដាក់ទណ្ឌកម្ម។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?



ប្រភព៖ Dailymail

 

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]