បន្ទាប់ពីមានកំណើនចំនួនអ្នកលេងបណ្តាញអ៊ិនធើណែត ជាពិសេសបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះ គេសង្កេតឃើញមានអ្នកលេងជាច្រើន បានប្រើប្រាស់បណ្តាញសង្គមមួយនេះ ដើម្បីរាប់អាន និងជជែកជាមួយមិត្តភក្តិជាច្រើន ហើយជាពិសេសនោះ អ្នកខ្លះក៏បានបង្កើតចំណងស្នេហា ទាំងផ្អែមល្អែមនិងល្វីងជូរចត់ តាមរយៈហ្វេសប៊ុកទៀតផង។

តួយ៉ាងកាលពីថ្មីៗនេះ វីដេអូចម្រៀងដែលមានចំណងជើង “ស្រលាញ់សុខៗម៉េចមក block បង” ច្រៀងដោយលោក សេម ថារ៉ូ របស់ផលិតកម្ម Grand Entertainment ត្រូវបានគេបង្ហោះចូលគេហទំព័រយូធូប ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុក កន្លងទៅនេះ។

ក្នុងនោះបទចម្រៀងមួយនេះ ហាក់ស្តែងអោយឃើញពីតថភាពក្នុងសង្គមហ្វេសប៊ុក ដោយបានឆ្លុះបញ្ចាំងពីស្នេហារបស់ស្រទាប់យុវវ័យនាបច្ចុប្បន្ន ពោលគឺអ្នកខ្លះមានការចាប់ផ្តើមដោយភាពផ្អែមល្ហែមជាខ្លាំង ឯចុងបញ្ចប់គឺល្វីងជូរចត់ ឯខ្លះទៀតកំពុងស្វះស្វាញស្វែងរកស្នេហា តាមរយៈហ្វេសប៊ុកនេះផងដែរ។


ដូចនេះបើប្រិយមិត្តចង់ដឹងអត្ថន័យនៃបទចម្រៀងនេះយ៉ាងណា សូមសម្តាប់វីដេអូចម្រៀងខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបទចម្រៀងមួយនេះ?

ប្រភព៖ យូធូប

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]