ភ្នំពេញ៖ ក្រោយពីជាប់ងារ ជាតារាស្រីមេម៉ាយរូបស្រស់ អស់រយៈពេលជាច្រើនឆ្នាំមក នាង កែវ នីសា តែងជួបប្រទះនូវបញ្ហារឿងអាស្រូវស្នេហា ដោយមានពាក្យចចាម អារ៉ាម ពីពន្លឺស្នេហា ថ្មីជាហូរហែ។ ប៉ុន្តែរឿងដែលគេបានដឹងច្បាស់នាអំឡុង រយៈពេលចុងក្រោយនេះ គឺទំនាក់ទំស្នេហ៍ថ្មោងថ្មី រវាងនាងជាមួយនឹងលោក លឹម ជាឡាយ។
ខណៈដែលមហាជន កំពុងតែដាក់ការតាមដាន ទៅលើព័ត៌មាន ពីទំនាក់ទំនងស្នេហ៍របស់នាង កែវ និសា ជាមួយបុរសសង្ហាលោកលឹម ជាឡាយ ដែលគេសង្ឃឹមថា អាចឈានដល់ចំណង អាពាហ៍ពិពាហ៍លើកទី២ ក្នុងពេលខាងមុខនោះ ក៏ស្រាប់តែធ្លាយព័ត៌មានថ្មីមួយទៀត មកថាបច្ចុប្បន្ន នាងកំពុងតែមានលោកមន្រ្តីធំសម្បូរទ្រព្យស្តុក ជិះរថយន្តសេរីទំនើប Lexus LX 570 មា្នក់ តាមប្រទាក់យកបេះដូងតារាស្រីរូបនេះ មកធ្វើជាម្ចាស់ស្នេហ៍។

បើយោងតាមប្រភព ដែលលេចឮចេញពីរង្វង់អ្នកសិល្បៈបានទម្លាយមកថា លោកមន្រ្តីធំមានងារ ជាឯកឧត្តម ហើយសព្វថ្ងៃកំពុងតែបម្រើការងារនៅក្នុងស្ថាប័នរដ្ឋាភិបាលម្នាក់នោះ គឺបានតាមសុំស្នេហ៍នាង កែវ និសា ជាយូរឆ្នាំមកហើយ ។ ប៉ុន្តែកាលពីមុននោះ មិនមានប្រភពណាមួយ បានដឹងនិងចាប់អារម្មណ៍ទៅលើរឿងនេះទេ ទើបតែអំឡុងពេលថ្មីៗកន្លងមកនេះ ក៏លេចមុខលោកមន្រ្តីធំរូបនោះតាមស្នេហ៍ប្រកិត ក្នុងរូបភាពបិទបាំងបំផុត។

ប្រភពនោះ បាននិយាយបន្តថា បច្ចុប្បន្នមន្រ្តីម្នាក់នេះ បាននឹងកំពុងតែព្យាយាម តាមថ្ពក់យកបេះដូងរបស់តារាស្រី នាង កែវ នីសា យ៉ាងប្រកៀកបំផុត ខណៈដំណឹងស្នេហ៍រវាងនាង ជាមួយលោក លឹម ជាឡាយ កំពុងតែស្ថិតនៅក្នុងលំហតែលតោល ពុំទាន់ឃើញពន្លឺលេចឡើងច្បាស់លាស់នៅឡើយ។ បុរសដែលកំពុងតែប៉ុនប៉ង តាមថ្ពក់ទាញបេះដូង នាង កែវ នីសា ម្នាក់នេះមានវ័យប្រហែលជា៣៨ ឆ្នាំហើយ ក៏ជាអ្នកសម្បូរទ្រព្យ និងប្រើប្រាស់ សំភារៈដែលមានតម្លែថ្លៃៗទៀតផង ព្រោះសព្វថ្ងៃគេ គឺជាមន្រ្តីនៅក្នុងក្រសួងមួយ តែមិនត្រូវបានប្រភពទម្លាយឱ្យដឹង ថាជាក្រសួងអ្វីនោះឡើយ។

ជុំវិញបញ្ហានេះ គេហទំព័រLookingTODAY មិនទាន់ទទួលបានការបំភ្លឺ ពីតារាសម្តែងកែវ និសានៅឡើយ ទេ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ។
ក្រោយពេលកាត់ផ្តាច់ចំណងស្នេហ៍ ជាមួយអាណិកជនខ្មែរ នៅអាមេរិករយៈពេលជិត ៦ឆ្នាំមកនេះ នាង កែវ និសា តែងបានរងដោយព្យុះភ្លៀងព័ត៌មាន អំពីជីតវិតស្នេហាក្រៅឆាក ជាបន្តបន្ទាប់ ដោយល្បីថា មានបុរសចម្រុះឋានៈជាច្រើន ទាំងក្នុង និងក្រៅប្រទេស ចោមសុំស្នេហ៍នាងមិនដាច់៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]