មានរឿងគួរឲ្យចាប់ អារម្មណ៍មួយ ដែលខាងខែ្មរឡូត បានប្រទះឃើញ ប៉ុន្ដែមិនដឹងថា រឿងនេះពិត ឬអត់នោះទេ? រឿងនោះគឺមានជនជាតិ​  Michigan មួយគូរបាននិយាយថា ពួកគេពិតជាមានអារម្មណ៍ រន្ធត់ជាខ្លាំង នៅពេលដែលគេឃើញ កណ្ដុរងាប់នៅក្នុងសាឡាត់ របស់ពួកគេដែលគេបានទិញ មកពីផ្សារទំនើប។  លោក John K. Jones បាននិយាយថា គាត់បានទៅអង្គុយញាំអាហារពេល ល្ងាចនៅថ្ងៃអាទិត្យជាមួយ នឹងមិត្ដស្រីរបស់គាត់គឺ  Ebony Wright និងកូនប្រុសរបស់នាងដែលមានអាយុ៧ឆ្នាំ។ គាត់ពិតជាមានភាព ភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ ពីគាត់បានឃើញសត្វកកេរដែលកប់ នៅក្នុងអាហារដែលមាន សាឡាត់គ្របពីលើ។ នៅក្នុងពេលនោះគាត់បានរត់ចេញពី តុញាំអាហារទៅបន្ទប់ទឹក និងក្អួត។ តែសំណាងអាក្រក់អ្វី អ្នកទាំងបី បានញាំវាបានខ្លះទៅហើយ។ តើអ្នកគិតទេ ថាហេតុអ្វីបានជាមាន សត្វកណ្ដុរមួយនៅក្នុង អាហារដែលគេទិញមកពីផ្សារទំនើបទៅវិញ? តើអាចទៅរួចដែរ ឬទេ ដែលគូរស្នេហ៍ទាង២នាក់នេះនិយាយលេងសើច? សូមប្រិយមិត្ដមើរូបភាព និងវីដេអូ ទាំងអស់គ្នា៖

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]