ភ្នំពេញៈ ពិធីករ-ពិធីការិនីប្រចាំកម្មវិធី “ពេញចិត្តអត់?” ប្រុសសង្ហា វីជេ តាប៊ុយ និង អ្នកនាង ខៀវ សានសាណា កាលពី ថ្មីៗនេះ បានបណ្តើគ្នា យ៉ាងត្រសងឡើង យន្តហោះ ចេញទៅទីក្រុងហុងកុង ប្រទេសចិន ធ្វើជាគណៈកម្មការអន្តរជាតិ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ ដល់សិល្បករឆ្នើម ប្រចាំនៅអាស៊ី ឫ MAMA 2013 ដែលមាន ឈ្មោះពេញថា "Mnet Asian Music Awards"។

កន្លងមកតារាទាំងពីរដួងនេះ ធ្លាប់មានព័ត៌មាន លេចឮថា ពួកគេទាំងពីរនាក់ លួចលាក់មានទំនាក់ទំនង ស្នេហាក្រៅឆាកជាមួយគ្នា យ៉ាងផ្អែមល្ហែម។ ព័ត៌មាននេះ មិនទាន់ស្ងប់ស្រួលបួលផង ស្រាប់តែ វីជេ តាប៊ុយ បានរៀបចំខោអាវដឹកដៃ ពិធីការិនីកូនពីរ អ្នក នាង ខៀវ សាន សាណា ជិះយន្តហោះចេញ ទៅហុងកុង ធ្វើឲ្យទស្សនិកជន ដែលបានឃើញ រូបថត វីជេ តាប៊ុយ បង្ហោះ នៅលើ បណ្តាញទំនាក់ទំនង សង្គម Facebook ធ្វើឲ្យគេគិតថា ពួកគេបណ្តើរគ្នា ទៅដើរលេងនៅ ក្រៅប្រទេសស្ងាត់ៗបង្កើន ភាពផ្អែមល្ហែម ជាមួយគ្នា ។

ពាក់ព័ន្ធនឹងចម្ងល់ របស់ទស្សនិកជននេះ ត្រូវបានប្រភព អ្នកបម្រើការងារ នៅស្ថានីយទូរទស្សន៍ MY TV បង្ហើបឲ្យដឹងថា ពិធីករ-ពិធីការិនីមួយគូនេះ គ្មានទំនាក់ទំនង ស្នេហាជាមួយគ្នា ដូចការលើកឡើង របស់ទស្សនិកជនទេ ។ សម្រាប់ការចេញដំណើរ ទៅហុងកុងលើកនេះ គឺជារឿងការងារដោយ ពួកគេ ទាំងពីរ ត្រូវជ្រើសតាំង ជាគណៈកម្មការអន្តរជាតិ តំណាងឲ្យប្រទេសកម្ពុជា ក្នុងកម្មវិធីប្រគល់ ពានរង្វាន់ MAMA 2013 ។ បន្ទាប់ពីចប់ការងារនេះ ពួកគេនឹងដឹកដៃគ្នា ត្រឡប់មកវិញជាធម្មតា៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ