កាលពីពេលថ្មីៗនេះ មានអ្នកជំងឺម្នាក់បានស្ទុះងើបចេញពីគ្រែ វះកាត់មួយរំពេច ហើយបានហក់ទៅវ៉ៃគ្រូពេទ្យ វះកាត់ ដែលរឿងនេះបានកើតឡើងនៅ ក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Jingzhou ក្នុងខេត្ដ Hubei ។ យោងទៅតាមខ្សែវីដេអូ ដែលគេថតបាននៅក្នុងបន្ទប់វះកាត់ បានឲ្យដឹងថា អ្នកជំងឺដែលកំពុងតែ គេងនៅលើគ្រែដើម្បីធ្វើ ការវះកាត់ តែស្រាប់តែងើបឡើង និងបានយកតុទៅវាយ គ្រូពេទ្យម្នាក់ ដែលមានឈ្មោះ លី ដោយមិនមានហេតុ ផលអ្វីទាំងអស់។ បុរសម្នាក់នេះ បានព្យាយាមរុញនិងយកម្ជុល ទៅចាក់គ្រូពេទ្យលី បន្ទាប់ពីគ្រូពេទ្យនេះបានប្រាប់ឲ្យគេបន្ដការវះកាត់។ គាត់បានយកតុ និងកៅអីទៅបោះបោកគ្រប់ទីកន្លែង រហូតធ្វើឲ្យបែកកញ្ចក់ បន្ទាប់វះកាត់។ ដោយសារតែបញ្ហារបស់គាត់ ការធ្វើបន្ទប់វះកាត់ ចំនួន១៥ត្រូវបានផ្អាក ព្រោះខ្លាចខ្យល់ខាងក្រៅ ចូលមកក្នុងបន្ទប់វះកាត់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់អ្នកជំងឺ ផ្សេងទៀតកំពុងវះកាត់។ អស់រយៈពេលជាយូរ ទើបអ្នកជំងឺនេះ ស្ងប់អារម្មណ៏និងបន្ដការវះកាត់ តែខាងមន្ទីរពេទ្យបានអញ្ជើញ ក្រុមគ្រួសាររបស់អ្នកជំងឺចូលក្នុង បន្ទប់វះកាត់ដើម្បីងាយស្រួល លួងលោមអ្នកជំងឺ។ បុរសនេះបានឲ្យគេដឹងថា គាត់ត្រូវចូលធ្វើការវះកាត់ជា បន្ទាន់បន្ទាប់ពីគាត់ត្រូវគេចាក់មួយកាំបិត ហើយគាត់ក៏បានស្រវឹងជាខ្លាំងដែរ៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]