យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា គេបានរកឃើញអាចម៏ផ្កាយ នៃភពព្រះអង្គារ នៅភាគខាងជើង នៃទ្វីបអាហ្វ្រិក ដែលវាមានឈ្មោះថា “Black Beauty”។

បើតាមសម្តីអ្នកវិទ្យាសាស្រ្ត ក្នុងការសិក្សាថ្មី ដែលបានចេញផ្សាយ នៅលើកាសែត Nature បានឲ្យដឹងថា អាចម៏ផ្កាយនេះ ត្រូវបានគេរកឃើញថា វាពោរពេញទៅដោយសារធាតុការពារ ពីភពក្រហម (Red Planet) និងមានគ្រាប់ត្បូងពេជ្រ “Zircon Crystal” ជាប់នៅលើខ្លួនវា ហើយវាមានអាយុរហូតដល់ទៅ ៤.៤ពាន់លានឆ្នាំឯណោះ។

លោកសាស្រ្តចារ្យ Carl Agee នៅសាកលវិទ្យាល័យ University of New Mexico មិនជាប់ពាក់ព័ន្ធទៅនឹងការស្រាវជ្រាវនេះ ប៉ុន្តែបានសិក្សាពីអាចម៏ផ្កាយ “Black Beauty” បានឲ្យដឹងថា នៅក្នុងថ្មអាចម៏ផ្កាយនោះ មានផ្ទុកដោយជាតិទឹក ច្រើនជាងថ្មអាចម៏ផ្កាយ Martian ផ្សេងៗ ពី ១០ ទៅ ៣០ដងឯណោះ ដោយសារតែវាមានកំណើតពីប្រភពទឹក។ លោក Carl Agee បានបន្ថែមទៀតថា ថ្មអាចម៏ផ្កាយ "Black Beauty" នេះ មិនដូចជាថ្មអាចម៏ផ្កាយ ដែលបានរកឃើញដទៃទៀតឡើយ។

យ៉ាងណាមិញ នៅលើថ្មអាចម៏ផ្កាយ "Black Beauty" អ្នកវិទ្យាសាស្រ្តក៏បានធ្វើការពិសោធន៏រកហ្វូស៊ីល (កំទេចរុក្ខជាតិ ឬសាកសពសត្វ) នៅលើខ្លួនវាផងដែរ ប៉ុន្តែរកមិនឃើញអ្វីឡើយ៕

ប្រភព ៖ CNN

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]