មហាសមុទ្រប៉ាស៊ីហ្វិក ពិតជាធំធេងណាស់ ដែលវាជាទីជំរក របស់សត្វរាប់សិបប្រភេទ រស់នៅ ហើយថ្ងៃនេះ ខ្មែរឡូត សូមនាំអារម្មណ៍ ប្រិយមិត្ត មកជួបជាមួយនឹង ត្រីមួយប្រភេទ ដែលវាមានលក្ខណះ គួរឲ្យចាប់អារម្មណ៍ និង ប្លែកខុសពីត្រីដ៏ទៃ តែម្តង។

វាមានឈ្មោះ ជាភាសាអង់គ្លេសថា Barreleye fish ដែលចង់សំដៅទៅដល់ ទំហំភ្នែកដ៏ធំៗ របស់វា ហើយវាក៏មានឈ្មោះ ម្យ៉ាងទៀតផងដែរ ហៅថា Macropinna microtoma។ សត្វត្រីប្រភេទនេះ វារស់នៅក្នុងជម្រៅទឹក ប្រមាណជា ៦០៩ម៉ែត្រ ដល់ ៧៩២ម៉ែត្រ នៃមហាសមុទ្រ ប៉ាស៊ីហ្វិក។ អ្វីដែលចម្លែកនោះ គឺក្បាលរបស់វាតែម្តង ដែលអាចអោយយើង មើលឃើញធ្លុះទៅខាងក្នុងបាន ចំណែកភ្នែករបស់វា ខុសប្លែកពីត្រី ដ៏ទៃ ព្រោះគ្រាប់ភ្នែកដ៏ធំៗរបស់វា មានទីតាំងស្ថិតនៅខាងមុខ មិនមែននៅចំហៀងនោះទេ ហេតុនេះហើយ វាអាចមើលឃើញ ច្បាស់ល្អ ជាងត្រីណាៗ ទាំងអស់ ហើយម្យ៉ាងវិញទៀត ភ្នែករបស់វានេះ ជួយដល់ការប្រមាញ់ ចំណីផងដែរ។

ចំពោះត្រី Barreleye នេះ វាត្រូវបានគេរកឃើញ នៅក្នុងឆ្នាំ ១៩៣៩ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០០៤ មក កម្រនឹងមានគេ ប្រទះឃើញ វាខ្លាំងណាស់ នៅក្នុងតំបន់ឆ្នេរ ភាគកណ្តាល នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ដើម្បីជ្រាបកាន់តែច្បាស់ ថាវាមានរូបរាង និង លក្ខណះពិសេស យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?





ប្រភព oddity

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]